ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដមួយទៀតរបស់ ចិន អាចរក្សាប្រសិទ្ធភាពខ្លាំងក្លាប្រឆាំង វីរុសបំប្លែងខ្លួនឥណ្ឌា
អ្នកស្រាវជ្រាវចិននៅក្នុងការសិក្សាមន្ទីរពិសោធន៍បានរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលមានឈ្មោះថា ZF2001 បង្កើតឡើងដោយអង្គភាពជីវសាស្ត្រ Chongqing Zhifei របស់ចិន នៅតែអាចរក្សាបានប្រសិទ្ធភាពភាគច្រើនរបស់វា ប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។

អ្នកវិទ្យាសាស្ត្រ និងនិយតករ កំពុងឃ្លាំមើលយ៉ាងដិតដល់ដើម្បីមើលថាតើ វីរុសបំប្លែងខ្លួនឥណ្ឌា ដែលឆ្លងខ្លាំងជាងជំងឺកូវីដ ១៩ ប្រភេទដើម នឹងអាចយកឈ្នះលើវ៉ាក់សាំងដែលមានស្រាប់ ក៏ដូចជាការព្យាបាលដែលមិនគ្រប់គ្រាន់ឬអត់ ។
អ្នកស្រាវជ្រាវបាននិយាយនៅក្នុងអត្ថបទមួយ ដែលត្រូវបានចេញផ្សាយកាលពីសប្ដាហ៍មុនថា សំណាកសេរ៉ូមពីមនុស្សដែលបានចាក់វ៉ាក់សាំងចំនួន ៣ ដូសរបស់ក្រុមហ៊ុន Zhifei បានបង្ហាញពីការថយចុះប្រសិទ្ធភាពកម្ចាត់វីរុសបំប្លែងខ្លួនឥណ្ឌា ត្រឹមតែ ១.២ ដងប៉ុណ្ណោះ បើធៀបជាមួយនឹងភាគល្អិតនៃជំងឺកូវីដ ១៩ ប្រភេទដើម ។

ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានព្រមានថា ទិន្នន័យពីការសាកល្បងព្យាបាល ឬការប្រើប្រាស់ជាក់ស្តែងនៅតែត្រូវការចាំបាច់ដើម្បីកំណត់ថាតើ វ៉ាក់សាំងនេះអាចការពារមនុស្សពីការឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា បានយ៉ាងដូចម្តេច ។
ទន្ទឹមនោះ លទ្ធផលប្រសិទ្ធភាពពីការសាកល្បងព្យាបាលដំណាក់កាលទី ៣ នេះ មិនទាន់ត្រូវបានចេញផ្សាយសម្រាប់វ៉ាក់សាំងនេះនៅឡើយទេ ។
បន្ថែមពីនេះ ការសិក្សាដែលសំណាកពីមនុស្ស ២៨ នាក់ត្រូវបានប្រមូល និងធ្វើតេស្ត ហើយក៏បានរកឃើញថា សំណាកពីអ្នកដែលចាក់ដូសទី ៣ នៅចន្លោះពេលយូរ រវាងការចាក់ដូសទី ២ បានបង្ហាញពីសកម្មភាពកាន់តែច្រើនប្រឆាំងនឹងវីរុសបំប្លែងខ្លួនផ្សេងៗទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ WHO ថា វីរុសបំប្លែងខ្លួនឥណ្ឌា នឹងគ្រប់គ្រងពិភពលោកក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


