Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ខ្លួនមេសន្តិសុខប្រធានាធិបតីហៃទី ពាក់ព័ន្ធការធ្វើឃាត

បានផុស

នៅ

កាលពីថ្ងៃចន្ទទី ២៦ ខែកក្កដា ប៉ូលិសហៃទី បានចាប់ខ្លួនមេសន្តិសុខរបស់លោក Jovenel Moise ដែលជាផ្នែកមួយនៃការស៊ើបអង្កេត កំពុងបន្តលើការធ្វើឃាតប្រធានាធិបតីកាលពីថ្ងៃទី ៧ ខែកក្កដា។

Security chief for assassinated Haitian president detained | Deccan Herald
ប្រធានាធិបតីហៃទី លោក Jovenel Moise
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសន្តិសុខលោក Jean Laguel Civil ត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងផែនការដែលលោក Moise ត្រូវបានសម្លាប់នៅក្នុងផ្ទះរបស់គាត់ទាំងកណ្តាលអធ្រាត្រ។ លោកប្រធានាធិបតីត្រូវបានសម្លាប់ ដោយកងកុម្ម៉ង់ដូប្រដាប់អាវុធ ដែលបានឆ្លងកាត់ឆ្មាំប្រធានាធិបតីដោយគ្មានការបាញ់ស្កាត់សូម្បីមួយគ្រាប់។

លោក Civil ត្រូវបានគេឃុំឃាំងរួចទៅហើយនៅឯពន្ធនាគារមួយក្នុងតំបន់ Delmas ក្បែររដ្ឋធានី Port-au-Prince។

New Details Emerge About Suspects in Killing of Haitian President | Voice  of America - English

ស្របពេលជាមួយគ្នានោះ ស្នងការក្រុង Port-au-Prince លោក Bed-ford Claude បានបញ្ជាអាជ្ញាធរអន្ដោប្រវេសន៍ ឲ្យហាមឃាត់មន្ដ្រីប៉ូលិសចំនួនបួននាក់ ដែលទទួលខុសត្រូវចំពោះសន្តិសុខរបស់លោក Moise កុំឲ្យចាកចេញពីប្រទេស។

កាលពីថ្ងៃចន្ទ ប៉ូលិសក៏បានចេញដីកាចាប់ខ្លួនលោក Wendell Coq Thelot ចៅក្រមតុលាការជាន់ខ្ពស់ ដែលត្រូវបានបណ្តេញចេញពីតំណែងដោយលោក Moise ផងដែរ។

Assassination of the Haitian President: US and Colombian citizens allegedly  involved in Halaman

ព័ត៌មានលម្អិតនៃការធ្វើឃាតនេះ នៅតែមិនទាន់ច្បាស់ ប៉ុន្តែនាយករដ្ឋមន្រ្តីទើបឡើងកាន់តំណែងលោក Ariel Henry បានសន្យាថា នឹងនាំឃាតកសម្លាប់លោក Moise មកកាត់ទោសឲ្យទាល់តែបាន។

គួរបញ្ជាក់ថា ប៉ូលិសបានចាប់ខ្លួនទាហានស៊ីឈ្នួលកូឡុំប៊ីប្រមាណ ២០ នាក់ ដែលជាផ្នែកមួយនៃផែនការ ដែលពួកគេនិយាយថា ត្រូវបានរៀបចំឡើងដោយក្រុមហៃទី មានទំនាក់ទំនងនៅបរទេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ហៃទី ចាប់បានជនសង្ស័យ ជាមេខ្លោងធ្វើឃាតប្រធានាធិបតី បន្ទាប់ពីជិះយន្តហោះចូលប្រទេស ប៉ងឡើងកាន់តំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម