ព័ត៌មានអន្ដរជាតិ
ក្រោយធ្វើតេស្តមនុស្ស ២ ក្រុម វ៉ាក់សាំង Pfizer ដូសទី ៣ បង្ហាញប្រសិទ្ធភាពខ្លាំងក្លាការពារវីរុសបំប្លែងខ្លួន Delta
ក្រុមហ៊ុនឱសថអាមេរិក Pfizer បានប្រកាសថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ៣ របស់ខ្លួនមានប្រសិទ្ធភាពខ្លាំងក្លាប្រឆាំងនឹងវីរុសបំប្លែងខ្លួន ជាពិសេសវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។

ទិន្នន័យពីក្រុមហ៊ុននេះបានបញ្ជាក់ថា កម្រិតអង់ទីគ័រចំពោះវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” សម្រាប់មនុស្សអាយុពី ១៨ ទៅ ៥៥ ឆ្នាំ ដែលបានចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី ៣ គឺខ្ពស់ជាងការចាក់ទាំង ២ ដូសដំបូងចំនួន ៥ ដង ។
ចំណែកកម្រិតអង់ទីគ័រចំពោះវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” សម្រាប់មនុស្សអាយុពី ៦៥ ទៅ ៨៥ ឆ្នាំដែលបានចាក់វ៉ាក់សាំងដូសទី ៣ គឺខ្ពស់ជាងការចាក់ទាំង ២ ដូសដំបូងរហូតដល់ទៅ ១១ ដងឯណោះ ។

ទន្ទឹមនោះ ដោយដកស្រង់សម្ដីពីទូរទស្សន៍ CNN លោក Mikael Dolsten អ្នកដឹកនាំការស្រាវជ្រាវ ការអភិវឌ្ឍ និងអ្នកដឹកនាំផ្នែកវេជ្ជសាស្ត្រសកលរបស់ក្រុមហ៊ុន បានថ្លែងថា បន្ទាប់ពីឃើញពីប្រសិទ្ធភាពដ៏ខ្លាំងក្លាប្រឆាំងវីរុសបំប្លែងខ្លួនឥណ្ឌា ក្រុមហ៊ុននឹងដាក់ពាក្យសុំការអនុម័តប្រើប្រាស់ជាបន្ទាន់សម្រាប់ការចាក់វ៉ាក់សាំង Pfizer ដូសទី ៣ ក្នុងខែសីហា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sanook
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


