ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ បញ្ជូននាវាចម្បាំងទៅសមុទ្រចិនខាងត្បូង ចំពេលកំពុងតានតឹង
ប្រទេសអាល្លឺម៉ង់នៅថ្ងៃចន្ទម្សិលមិញបានបញ្ចូននាវាចម្បាំងលើកដំបូងក្នុងរយៈពេល២០ឆ្នាំចុងក្រោយទៅកាន់ដែនសមុទ្រចិនខាងត្បូងដើម្បីចូលរួមពង្រីកសមយុទ្ធយោធាជាមួយប្រទេសលោកខាងលិច ចំពេលកំពុងមានភាពតានតឹងជាមួយទីក្រុងប៉េកាំង។
ប្រទេសចិនបានអះអាងថា មានជម្លោះនៅសមុទ្រចិនខាងត្បូង និងបានបង្កើតមូលដ្ឋានយោធានៅលើសិប្បនិម្មិតនៅលើដែនទឹកដែលជាតំបន់សំបូរឧស្ម័ន និងនេសាទ។

កងទ័ពជើងទឹកអាមេរិកដែលនៅក្នុងការបង្ហាញកម្លាំងប្រឆាំងនឹងការអះអាងដែនដីចិនជាទូទៅប្រតិបត្តិការដែលហៅថា «សេរីភាពនៃការធ្វើនាវាចរណ៍»ដែលប្រតិបត្តិការនាវាមួយចំនួនបានឆ្លងកាត់កោះប្រកួតប្រជែងមួយចំនួន។ ចិនបានប្រឆាំងនឹងបេសកកម្មរបស់អាមេរិកដោយបាននិយាយថា អាមេរិកមិនបានជួយលើកកម្ពស់សន្តិភាព និងស្ថេរភាពឡើយ។
ទីក្រុងវ៉ាស៊ីនតោនបានកំពុងដាក់ការប្រឆាំងជាមួយចិនជាបេះដូងនៃគោលនយោបាយសន្តិសុខជាតិរបស់ខ្លួន និងស្វះស្វែងរកដៃគូសម្ព័ន្ធភាពដើម្បីប្រឆាំងនឹងអ្វីដែលគេនិយាយថា គោលនបាយសេដ្ឋកិច្ច និងការបរទេសដាក់គំនាបកំពុងកើនឡើងរបស់ទីក្រុងប៉េកាំង។
មន្ត្រីប៊ែរឡាំងបាននិយាយថា នាវាចអាល្លឺម៉ង់នឹងប្រកាន់ភ្ជាប់នូវគោលការណ៍ពាណិជ្ជកម្មរួម។ នាវាចម្បាំងនេះមិនត្រូវបានគេរំពឹងថា នឹងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នោះទេដែលនេះជាសកម្មភាពថ្មីមួយទៀតត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងថ្កោលទោស។
អាល្លឺម៉ង់កំពុងដើរយ៉ាងរឹងមាំរវាងផលប្រយោជន៍សន្តិសុខ និងសេដ្ឋកិច្ចរបស់ខ្លួន ខណៈប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ក្រុងប៊ែរឡាំង។ ការនាំចេញអាល្លឺម៉ង់នៅទីនោះបានជួយកាត់បន្ថយផលប៉ះពាល់នៃការរាលដាលកូវីដ-១៩លើផ្នែកសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប។
រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់លោក Annegret Kramp-Karrenbauer បានទៅដល់កំពង់ផែ Wilhelmshaven ដើម្បីជូនដំណើរនាវាចម្បាំងរបស់ខ្លួនចេញពីទីក្រុង Bayern ក្នុងបេសកកម្ម៧ខែដែលនឹងចូលអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងវៀតណាម។

នាវាចម្បាំងនេះត្រូវបានគេរំពឹងថា នឹងឆ្លងកាត់សមុទ្រចិនខាងត្បូងនៅពាក់កណ្តាលខែធ្នូដែលបានក្លាយជានាវាចម្បាំងអាល្លឺម៉ង់ទី១ឆ្លងកាត់តំបន់ចាប់តាំងពីឆ្នាំ២០០២មក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


