Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង គ្រោងចាក់វ៉ាក់សាំងដូសទី៣ នៅខែក្រោយ

បានផុស

នៅ

លោកប្រធានាធិបតី Emmanuel Macron បានបញ្ជាក់ថា មនុស្សចាស់និងជនងាយរងគ្រោះ នឹងត្រូវការការចាក់វ៉ាក់សាំងដូសទី៣ ជាដូសជំរុញដើម្បីការពារជំងឺកូវីដ នៅក្នុងប្រទេស បារាំង។

ប្រធានាធិបតីបារាំងលោក Emmanuel Macron

នៅក្នុងបណ្តាញសង្គម Instagram លោកបាននិយាយថា ប្រទេសបារាំងសង្ឃឹមថា នឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងទាំងនេះ ចាប់ពីខែកញ្ញាទៅ។

លោកបានបន្ថែមថា “ដូសទី៣ ទំនងជាចាំបាច់មិនមែនសម្រាប់មនុស្សគ្រប់គ្នាភ្លាមៗនោះទេ ប៉ុន្តែក្នុងករណីណាក៏ដោយ វាចាំបាច់សម្រាប់អ្នកងាយរងគ្រោះ និងមនុស្សចាស់”។

កាលពីម្សិលមិញ អង្គការសុខភាពពិភពលោក បានអំពាវនាវឲ្យបញ្ឈប់ការចាក់វ៉ាក់សាំងដូសទី៣ រហូតដល់យ៉ាងហោចណាស់ខែតុលា ដើម្បីអនុញ្ញាតឲ្យយុទ្ធនាការចាក់វ៉ាក់សាំងជាសកល មានល្បឿនលឿន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ អារ៉ាប់រួម ត្រៀមចាក់ដូសទី ៣ ដល់អ្នកមានហានិភ័យខ្ពស់ ក្រោយចាក់ដូសទី ២ ហើយរយៈពេល ៣ ខែ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម