ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោក Macron “កំសាក” មិនហ៊ានធ្វើទស្សនកិច្ច នៅអ៊ុយក្រែន
តាមការចុះផ្សាយរបស់សារព័ត៌មាន TASS, អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev អះអាងថា ប្រធានាធិបតីបារាំង Emmanuel Macron មិនហ៊ានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ព្រោះគាត់ជាមនុស្សកំសាក។

កាលពីថ្ងៃចន្ទ វិមាន Elysee បានប្រកាសថា ដំណើរទស្សនកិច្ចរបស់លោក Macron ទៅអ៊ុយក្រែន នឹងកើតឡើងនៅសប្តាហ៍ក្រោយ ប៉ុន្តែនេះត្រូវបានគេដឹងថា ជាការពន្យារពេល៣លើករួចមកហើយ សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅកាន់ទីក្រុងកៀវ។
ដំបូងឡើយ លោក Macron មានគម្រោងទៅបំពេញទស្សនកិច្ចទីនោះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីកាលពីខែមុន ប៉ុន្តែឯកសារនេះ បែរជាត្រូវចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ទៅកាន់ទីក្រុងប៉ារីស ទៅវិញ។

ពាក់ព័ន្ធរឿងនេះ លោក Medvedev បានបង្ហោះសារលើបណ្តាញសង្គម X ថា “លោក Macron កំពុងរៀបចំទៅទីក្រុងកៀវ? ប៉ុន្តែគាត់ជាសត្វកំសាក! ប្រធានាធិបតីបារាំង បានដកខ្លួនចេញពីដំណើរទស្សនកិច្ចតាមការគ្រោងទុក។ បារាំងអន់ណាស់!”។
ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន Politico បានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីអ្នកការទូតបារាំងមិនបញ្ចេញឈ្មោះម្នាក់ថា ជំនួសឲ្យការប្រញាប់ប្រញាល់ទៅទីក្រុងកៀវ លោក Macron ចង់ចំណាយពេលវេលាមានតម្លៃ សម្រាប់កិច្ចពិភាក្សាជាមួយសម្ព័ន្ធមិត្ត វិញ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រធានាធិបតីបារាំង បានបង្កើនវោហាសាស្ត្រយ៉ាងក្តៅគគុកចំពោះប្រទេសរុស្ស៊ី ដោយកាលពីចុងខែកុម្ភៈ បាននិយាយថា ការបញ្ជូនកងទ័ពលោកខាងលិចទៅកាន់អ៊ុយក្រែន មិនគួរត្រូវបដិសេធទេ។
ជាការឆ្លើយតប សមាជិកព្រឹទ្ធសភាកំពូលរុស្ស៊ីលោក Konstantin Kosachev បាននិយាយខ្លាំងៗថា ការដាក់ពង្រាយកងទ័ពណាតូ ទៅកាន់ទឹកដីអ៊ុយក្រែន នឹងនាំឲ្យមានសេណារីយ៉ូដ៏មហន្តរាយយ៉ាងធំធេង ហើយអាចចាត់ទុកថាជា “ការប្រកាសសង្គ្រាម” លើទីក្រុងមូស្គូទៀតផង។
លោក Kosachev បន្តថា “រឿងបែបនេះសបញ្ជាក់ឲ្យឃើញថា វាមិនមែនគ្រាន់តែជាការចូលរួមរបស់ណាតូក្នុងសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែវាអាចចាត់ទុកថា នេះជាសម្ព័ន្ធភាពដែលបានចូល ក្នុងអរិភាពដោយផ្ទាល់ ឬអាចជាការប្រកាសសង្រ្គាមជាមួយរុស្ស៊ីផងដែរ”៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមានកើតមហន្តរាយធំធេង បើទ័ពណាតូ ទៅដល់ដី អ៊ុយក្រែន មែន
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


