ព័ត៌មានអន្ដរជាតិ
អ៉ីស្រាអែលរកឃើញវ៉ាក់សាំង Pfizer ដូសទី៣មានផលរំខានប្រហែលនឹងដូសទី២
ប្រទេសអ៉ីស្រាអែលបានធ្វើការស្រាវជ្រាវរកឃើញផលរំខាននៃការវ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer ដូសទី៣ប្រហាក់ប្រហែលនឹងការចាក់ដូសទី២ដែរ។
អ៉ីស្រាអែលបានចាប់ផ្តើមការចាក់ដូសទី៣ប្រហែលជា១០ថ្ងៃកន្លងទៅហើយដល់ប្រជាជនដែលមានអាយុ៦០ឆ្នាំដើម្បីប្រឹងប្រែងទប់ស្កាត់វីរុសបំប្លែងខ្លួនកាចសាហាវ Delta ដែលកំពុងរាតត្បាតមួយរយៈពេលចុងក្រោយនេះ។

ប្រការនេះបានផ្តល់ឲ្យអ៉ីស្រាអែលធ្វើតេស្តរកឃើញផលប៉ះពាល់សម្រាប់វ៉ាក់សាំងដូសទី៣មុនពេលរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកអនុម័តជាផ្លូវការ។
ស្ថាប័នថែទាំសុខភាពធំបំផុតរបស់ប្រទេសអ៉ីស្រាអែល Clalit បាននិយាយនៅថ្ងៃអាទិត្យ ទី៨ ខែសីហាថា ខ្លួនបានចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី៣ដល់មនុស្សជាង ២៤០ ០០០នាក់។
មនុស្សប្រហែលជា ៤៥០០នាក់ដែលទទួលបានការចាក់ដូសបន្ថែមកាលពីថ្ងៃទី៣០ ខែកក្កដាដល់ថ្ងៃទី១ ខែសីហា បានឆ្លើយតបចំពោះសំនួរដែលរាប់បញ្ចូលក្នុងការសិក្សាស្រាវជ្រាវនេះ។
អ្នកដែលបានឆ្លើយតប៨៨%នៅក្នុងការស្រាវជ្រាវបាននិយាយថា ប៉ុន្មានថ្ងៃបន្ទាប់ពីចាក់ដូសទី៣ ពួកគេមានអាការប្រហាក់ប្រហែល ឬល្អជាងកាលពីចាក់ដូសទី២។
ចំនួន៣១%ត្រូវបានរាយការណ៍ពីផលរំខានខ្លះៗ ដែលភាគច្រើនមានអាការៈឈឺចាប់តិចតូចនៅកន្លែងចាក់។ ប្រហែលជា០.៤%បាននិយាយងថា ពួកគេពិបាកដកដង្ហើម និង១%បាននិយាយថា ពួកគេបានស្វែងរកការព្យាបាលជុំវិញផលរំខានមួយឬច្រើនជាង។
លោក Ran Balicer ប្រធានផ្នែកនាវនុវត្តរបស់ Clalit បាននិយាយថា ទោះជាលទ្ធផលនៃផលរំខានដំបូង និងត្រូវបានរាយការណ៍ដោយខ្លួនឯង ក៏ពួកគេអនុញ្ញាតឲ្យប្រៀបធៀបផលរំខានជាមួយដូសទី២ និង«វាបង្ហាញថា ករណីភាគច្រើន ពួកគេមានផលរំខានប្រហាក់ប្រហែល ឬតិចជាងដូសទី២នៅក្នុងដូសទី៣»។
លោក Balicer និយាយថា ៖«ទោះជាយើងមិនទាន់ធ្វើការស្រាវជ្រាវយូរអង្វែងស្តីពីប្រសិទ្ធភាព និងសុវត្ថិភាពនៃការចាក់ដូសទី៣ សម្រាប់ការគ្រប់គ្រងហានិភ័យផ្ទាល់ខ្លួននៃមនុស្សដែលមានអាយុ៦០ឆ្នាំឡើង។ ការរកឃើញទាំងនោះបន្តចង្អុលបង្ហាញពីអត្ថប្រយោជន៍នៃការចាក់ថ្នាំបង្ការឥឡូវនេះ រួមជាមួយនឹងឥរិយាបថប្រុងប្រយ័ត្នក្នុងចំណោមមនុស្សធំ និងជៀសវាងការជួបជុំនៅកន្លែងចង្អៀត»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


