ព័ត៌មានអន្ដរជាតិ
Update៖ រញ្ជួយដីនៅហៃទី អ្នកស្លាប់កើនដល់ ៣០៤នាក់ និងរបួសជិត ២,០០០នាក់
ទីភ្នាក់ងារការពារស៊ីវិលរបស់ប្រទេសហៃទី បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន ABC ថា មនុស្សចំនួន ៣០៤ នាក់បានស្លាប់និងជាង ១,៨០០ នាក់រងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ វាយប្រហារកាលពីព្រឹកថ្ងៃសៅរ៍ (យប់ថ្ងៃអាទិត្យនៅកម្ពុជា)។

យោងតាមក្រុមស្ទង់ភូគព្ភសាស្រ្តសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅចម្ងាយប្រហែល ៨ គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Petit Trou de Nippes។

ក៏មានក្តីព្រួយបារម្ភផងដែរថា ការរញ្ជួយដីនេះ អាចធ្វើឲ្យអត្រាឆ្លងជំងឺកូវីដ-១៩ នៅលើកោះនេះ កាន់តែធ្ងន់ធ្ងរឡើង ប្រសិនបើប្រជាជនដែលត្រូវផ្លាស់ទីលំនៅ ត្រូវបង្ខំចិត្តជ្រកកោននៅកន្លែងណែនតាន់តាប់។

លោក Bocchit Edmond ឯកអគ្គរដ្ឋទូតប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីរសៀលថ្ងៃសៅរ៍ថា រដ្ឋាភិបាលហៃទីជឿជាក់ថា ចំនួនអ្នកស្លាប់និងរបួសអាចនឹងកើនឡើងខ្ពស់ ដោយសារទំហំនៃការរញ្ជួយដី។

នៅទីក្រុង Sud មានអ្នកស្លាប់ចំនួន១៦០នាក់, Grand’Anse ១០០នាក់ និង Nord-Ouest ចំនួន២។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារ ការពារស៊ីវិល។

គួរបញ្ជាក់ថា ការរញ្ជួយដីនេះ បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលព្យុះត្រូពិក Grace ត្រូវបានព្យាករណ៍ថា នឹងទៅដល់ប្រទេសហៃទីនៅយប់ថ្ងៃចន្ទឬព្រឹកព្រឹកថ្ងៃអង្គារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC
ចុចអាន៖ ក្ដៅៗ ហៃទី កំពុងបង្កើតរដ្ឋាភិបាលថ្មី ដោយមានតែនាយករដ្ឋមន្ត្រីប៉ុណ្ណោះ ក្រោយការធ្វើឃាតប្រធានាធិបតី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


