ព័ត៌មានអន្ដរជាតិ
ទោះជាពីកូវីដ តែប្រជាជនអង់គ្លេសរាប់សែននាក់ បន្តរោគសញ្ញារយៈពេលយូរ ប៉ះពាល់ជីវិតរស់នៅ
តួលេខនៃការសិក្សាថ្មីមួយបង្ហាញថា មនុស្សរាប់សែននាក់នៅទូទាំងចក្រភពអង់គ្លេសដែលធ្លាប់ឆ្លងកូវីដ-១៩ បន្តរោគសញ្ញារយៈពេលយូរ ព្រមទាំងកំពុងបង្កផលរំខានចំពោះការរស់នៅរបស់ពួកគេ។

ទិន្នន័យពីអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford រកឃើញមនុស្សជិតមួយលាននាក់កំពុងទទួលរងរោគសញ្ញាកូវីដ-១៩ លើសពី ៤ សប្ដាហ៍ ក្រោយចេញពីមន្ទីរពេទ្យ។
មនុស្សភាគច្រើន ពោលគឺប្រមាណ ២ ភាគ ៣ នៃអ្នកជាសះស្បើយសរុប បាននិយាយថា ពួកគេអសមត្ថភាពក្នុងការអនុវត្តកិច្ចការប្រចាំថ្ងៃ ដែលការរំខាននេះបណ្ដាលមកពីរាងកាយបន្តរោគសញ្ញាកូវីដ-១៩រួមមាន អស់កម្លាំង វិលមុខ ដង្ហើមខ្លី និងជ្រុះសក់។ បន្ថែមពីនោះ អ្នកខ្លះដកដង្ហើមញាប់ ព្រមទាំងឈឺសាច់ដុំទៀតផង។
ទិន្នន័យផ្សេងទៀត បង្ហាញថា មនុស្សម្នាក់ក្នុងចំណោម ៣ នាក់ ទទួលរងសម្ពាធផ្លូវចិត្តឬបញ្ហាផ្នែកសរសៃប្រសាទរយៈពេល ៦ ខែ ក្រោយជាសះស្បើយពីកូវីដ-១៩ ។ នេះបើយោងតាមការស្រាវជ្រាវដែលចេញផ្សាយដោយអ្នកស្រាវជា្រវជនជាតិបារាំង។

ភ្ជាប់ជាមួយករណីខាងលើ លោក Paul Harrison អ្នកនិពន្ធអត្ថបទវេជ្ជសាស្ត្រមកពីសាកលវិទ្យាល័យ Oxford និយាយថា ហានិភ័យប្រព័ន្ធសរសៃប្រសាទបណ្ដាលមកពីវីរុសកូវីដ-១៩ ភាគច្រើនកើតឡើងចំពោះអ្នកជំងឺរ៉ាំរ៉ៃប៉ុណ្ណោះ។
ចំណែកការស្រាវជ្រាវមួយទៀតរកឃើញថា អ្នកជំងឺដែលបានជាសះស្បើយពីកូវីដ-១៩ មួយចំនួនតូច ពោលគឺជិត ៤ភាគរយ បន្តបាត់បង់ក្លិនរហូតដល់មួយឆ្នាំ។
អាការនៃការបាត់បង់ក្លិនជារោគសញ្ញាទូទៅមួយនៃជំងឺកូវីដ-១៩ ហើយសម្រាប់មនុស្សជាច្រើននឹងអាចហិតក្លិនជាធម្មតាវិញ ក្រោយជាសះស្បើយបានមួយខែ។ ផ្ទុយទៅវិញ អ្នកជំងឺប្រមាណ ៤ ភាគរយដែលជាសះស្បើយពីកូវីដ-១៩ នៅតែមិនអាចស្រង់ក្លិនដូចដើមឡើយ ដែលអាការនេះមានរយៈពេលយ៉ាងហោចមួយឆ្នាំ ក្រោយចេញពីមន្ទីរពេទ្យ។

ការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្ដី JAMA Network Open បានបញ្ជាក់ថា អ្នកជំងឺមួយភាគធំអាចស្រង់ក្លិនជាធម្មតាឡើងវិញបន្ទាប់ពីរយៈពេល ១ ខែឬយ៉ាងយូរ ៤ខែប៉ុណ្ណោះ ច្រមុះពួកគេនឹងជាប្រក្រតី។ ដោយឡែក មនុស្សម្នាក់ក្នុងចំណោម ៣០នាក់នៅតែមានបញ្ហាជាមួយការហិតក្លិនរយៈពេលយូរ។
ពាក់ព័ន្ធករណីនេះដែរ អ្នកជំនាញមកពីសាកលវិទ្យាល័យ Oxford និងសាលាវេជ្ជសាស្ត្រនិងអនាម័យទីក្រុងឡុងដ៍ បានបញ្ជាក់ថា ទាំងអ្នកដែលមិនចូលមន្ទីរពេទ្យ ឬព្យាបាលនៅមន្ទីរពេទ្យ សុទ្ធតែមានហានិភ័យក្នុងការវិវត្តទៅរកស្ថានភាពទន់ខ្សោយដោយសារកូវីដ-១៩ រយៈពេលយូរ។ ក្នុងនោះពួកគេត្រូវការការថែទាំរយៈពេលច្រើនខែ ទើបអាចជាសះស្បើយពេញលេញឡើងវិញ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការសិក្សាបង្ហាញថា កូវីដ-១៩ អាចបំផ្លាញថ្លើមធ្ងន់ធ្ងរ និងបង្កជាអាប់សែ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


