Connect with us

ព័ត៌មានអន្ដរជាតិ

ប្រវត្តិ​មេដឹកនាំតាលីបង់កំពូលទាំង៥រូប

បានផុស

នៅ

តាលីបង់បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ពួក​គេ​ដណ្តើម​កាន់​កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​​​ដោយ​ត្រឹម​តែ​១០​ថ្ងៃ​ប៉ុណ្ណោះ​យក​បាន​រដ្ឋធានី និង​ទី​ក្រុង​សំខាន់​ៗទាំង​អស់។ រហូត​ដល់​ពេល​នេះ​​​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​នរណា​នឹង​ដឹក​នាំ​រដ្ឋាភិបាល​ថ្មី។ ប៉ុន្តែ​ថ្ងៃ​នេះ សូម​បង្ហាញ​​បុគ្គល​សំខាន់​៥​រូប​​ដែល​ដឹក​នាំ​តាលីបង់​សព្វ​ថ្ងៃ​នេះ។

ក្រុម​មេ​ដឹក​នាំ​តាលីបង់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លំដាប់​ទី​១៖ លោក Hibatullah Akhundzada

លោក Hibatullah Akhundzada បាន​ក្លាយ​ជា​​អគ្គ​មេ​បញ្ជាការ​កំពូល​របស់​តាលីបង់​នៅ​ខែ​ឧសភា ឆ្នាំ​២០១៦។ ក្នុង​ទសវត្សរ៍ឆ្នាំ​១៩៨០ លោក​បាន​ចូល​រួម​ជា​មួយ​កម្លាំងតស៊ូ​ឥស្លាម​និយម​ប្រឆាំង​នឹង​យុទ្ធនាការណ៍​យោធា​សូវៀត​នៅ​អាហ្វហ្គានីស្ថាន ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​របស់​លោក​ល្បី​ល្បាញ​ខ្លាំងខាង​​ក្នុង​នាម​ជា​​មេ​ដឹក​នាំ​សាសនា​ជាង​​តួនាទី​ជា​អគ្គ​​បញ្ជាការ​យោធា។​

លោក Akhundzada បាន​បម្រើ​ការ​ជា​ប្រធាន​តុលាការ​ Sharia នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០។

បន្ទាប់​ពីដណ្តើម​បាន​អំណាច​លើក​ដំបូង​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០ តាលីបង់​បាន​ណែនាំ និង​គាំទ្រការ​ដាក់​ទោស​​​​យោង​តាម​ច្បាប់​​ឥស្លាម​របស់​ពួក​គេ​យ៉ាង​តឹង​រឹង។ ពួក​គេ​កាត់​ទោស​ប្រហារ​ជីវិត​ជា​សាធារណៈ​សម្រាប់​អំពើ​ឃាតកម្ម និង​កាត់​ដៃ​ជើង​សម្រាប់​ចោរ​លួច។

លោក Hibatullah Akhundzada

ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក Mullah Mohammed Omar (​ដែល​ត្រូវ​បាន​គេ​គិត​ថា​ស្លាប់​នៅ​ឆ្នាំ​២០១៣) តាលីបង់​បាន​ហាម​មើល​ទូរទស្សន៍ ការ​ប្រគំ​តន្ត្រី ភាពយន្ត ផាត់​មុខ និង​មិន​ឲ្យ​ក្មេង​ស្រី​អាយុ​១០ឆ្នាំ​ទៅ​រៀន​ឡើយ។

លោក Akhundzada ត្រូវ​បាន​គេ​ជឿ​ថា​អាយុ​ខ្ទង់​៦០​ឆ្នាំ និង​ភាគ​ច្រើន​បំផុត​រស់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ទោះ​បី​ជា​យ៉ាង​ណា យោង​តាម​អ្នក​ជំនាញ​ថា លោករក្សា​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ពួក​ “Quetta Shura” ​ដែល​ជា​ក្រុម​មេ​ដឹក​នាំអាហ្វហ្គានីស្ថាន-តាលីបង់​នៅទី​ក្រុង Quetta ប្រទេស​ប៉ាគីស្ថាន។

ក្នុង​នាម​ជា​អគ្គ​មេ​បញ្ជាការ​កំពូល លោក Akhundzada ទទួល​បន្ទុក​កិច្ច​ការ​នយោបាយ ទាហាន និង​សាសនា។

លំដាប់​ទី​២៖ លោក Abdul Ghani Baradar

លោក Mullah Abdul Ghani Baradar ជា​បុគ្គល​សំខាន់​ម្នាក់​ក្នុង​ចំណោម​បុរស​៤​នាក់​ដែល​បាន​បង្កើត​ក្រុម​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន​ឆ្នាំ​១៩៩៤។

លោក Abdul Ghani Baradar ​ជាសហ​​ស្ថាបនិក​ និង​ជា​អនុប្រធានក្រុម​តាលីបង់​ដែល​​​ទើប​​ទៅ​ដល់​ទឹក​ដី​​អាហ្វហ្គានីស្ថាន​​កាល​ពី​ថ្ងៃ​​ទី​១៧ ខែ​សីហា នេះ​​​ដែល​ជា​​លើក​ដំបូងចាប់​តាំង​​ពី​លោក​បាន​​​​ដើរ​តួនាទី​យ៉ាង​សំខាន់​​​ក្នុង​រដ្ឋាភិបាល​តាលីបង់​លើក​មុន​​​។

លោកបាន​កើត​នៅ​ខេត្ត Uruzgan ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ឆ្នាំ​១៩៦៨ និង​ធំ​ដឹង​ក្តី​នៅ​ទី​ក្រុង​ Kandahar ​ដែល​ជា​កន្លែង​កំណើត​របស់​ចលនា​តាលីបង់។ ជីវិតរបស់​លោក​បាន​ផ្លាស់​ប្តូរ​ជា​រៀង​រហូត​ដោយ​ការ​ឈ្លាន​ពាន​របស់​សូវៀត​កាល​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ដែល​បាន​ជំរុញ​ឲ្យ​លោកក្លាយ​ជា​អ្នក​បះបោរម្នាក់។

លោក Abdul Ghani Baradar

ការ​ឈ្លាន​ពាន​របស់​អាមេរិក និង​ការ​ដួល​រលំ​របស់​តាលីបង់​នៅ​ឆ្នាំ​២០០១ លោក Baradar បាន​​ចាប់​ផ្តើម​លាក់​ខ្លួន​​​ និង​ត្រូវ​បាន​គេ​និយាយ​ថា លោក​នៅ​តែ​សកម្ម​​ក្នុង​ការ​ដឹក​នាំ​តាលីបង់​​​​ក្នុង​ការនិរទេសខ្លួន។

ពេល​ជា​មួយ​គ្នា​នេះ លោក Baradar ត្រូវ​បាន​គេ​ជឿ​​ស្ថិត​ក្នុង​ចំណោម​ក្រុម​បះ​បោរ​តូច​មួយ​​ដែល​បាន​ជួប​មេ​ដឹក​នាំ​អាហ្វហ្គានីស្ថាន​បណ្តោះ​អាសន្នលោក Hamid Karzai ជា​មួយ​នឹង​លិខិត​មួយ​ច្បាប់​ចែង​ពី​កិច្ច​ព្រម​ព្រៀង​ដ៏​មាន​សក្តានុពល​​​ដែល​​អាច​ធ្វើ​ឲ្យ​​ក្រុម​សកម្ម​ប្រយុទ្ធ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី។

លោក Baradar ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប៉ាគីស្ថាន​ឆ្នាំ​២០១០ និង​​ត្រូវ​បាន​ឃុំ​​ ដោយ​សារ​មាន​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក លោក​ត្រូវ​បាន​​​ដោះ​លែង​​នៅ​ឆ្នាំ​២០១៨ និង​បាន​ផ្លាស់​ទៅ​រស់​នៅ​ប្រទេស​កាតារ។

នៅ​ទី​នោះ​ លោក​ត្រូវ​បានតែង​តាំង​ជា​​ប្រធាន​​ការិយាល័យ​នយោបាយ​របស់​តាលីបង់ និង​ទទួល​ខុស​ត្រូវ​លើ​​លើ​កិច្ច​ព្រម​ព្រៀង​ដក​កង​ទ័ព​ចេញ​ជា​មួយ​អាមេរិក។

នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០ លោក Baradar បាន​បង្ហាញ​វត្តមានកំឡុង​ពេល​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​​ព្រៀង​នៅ​ក្រុង​ដូហា ដែល​ស្ថិត​​ក្រោម​អាមេរិក​​ដកកងទ័ព​ជា​ចេញ​​ជា​​​ថ្នូរដែល​​តាលីបង់​សន្យាមិន​ប្រើ​ប្រាស់​ប្រទេស​​ជា​កន្លែង​វាយ​ប្រហារ​អាមេរិក ឬ​សម្ព័ន្ធ​មិត្ត​ឡើយ។

លំដាប់​ទី​៣៖ លោក Mohammad Yaqoob

លោក Mohammad Yaqoob ដែលជា​កូន​ប្រុស​របស់​ស្ថាបនិក​តាលីបង់ Mullah Mohammed Omar ត្រូវ​បាន​គេ​ជឿ​ថា អាយុ​ជាង​៣០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​ជា​​មេ​ដឹក​នាំ​ប្រតិបត្តិការ​ផ្នែក​យោធា។

បន្ទាប់​ពី​ការ​ស្លាប់​របស់​អតីត​មេ​ដឹក​នាំ​តាលីបង់ Akhtar Mansour នៅ​ឆ្នាំ​២០១៦ សកម្មប្រយុទ្ធ​ចង់​តែង​តាំង​លោក Yaqoob ជា​មេ​បញ្ជាការ​កំពូល​ថ្មី ប៉ុន្តែ​អ្នក​ផ្សេង​មាន​អារម្មណ៍​ថា លោក​នៅ​ក្មេង និង​បទ​ពិសោធ​តិច។

លោក Mohammad Yaqoob

យោង​តាម​កាសែត​ក្នុង​ស្រុក​ផ្សាយ​ថា លោក Yaqoob រស់​នៅ​អាហ្វហ្គានីស្ថាន។

នៅ​ពេល​តាលីបង់​បន្ត​ការ​វាយ​លុក​កាល​ពី​សប្តាហ៍​មុន លោក Yaqoob បាន​ជំរុញ​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ​​កុំ​ប៉ះ​ពាល់​ដល់​សមាជិក​ទាហាន ឬ​បុគ្គលិក​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន និង​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្ទះរបស់​មន្ត្រីរដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដែល​បោះ​បង់​ចោល​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់ Associated Press។

លំដាប់​ទី​៤៖ លោក Sirajuddin Haqqani

លោក Sirajuddin Haqqani អនុប្រធានកំពូល​របស់​ក្រុម​តាលីបង់។ បន្ទាប់​ពី​ Jalaluddin Haqqani ជា​ឪពុក​របស់​លោក​បាន​ស្លាប់​ទៅ​ លោក​បាន​ក្លាយ​ជា​មេ​ដឹក​នាំ​ថ្មី​នៃ​​ក្រុម​បណ្តាញ​ Haqqani ដែល​ត្រូវ​បាន​គេ​ជឿ​ថា​វាយ​ប្រហារ​ដោយ​ហឹង្សា​បំផុត​​នៅ​អាហ្វហ្គានីស្ថាន​ប្រឆាំង​នឹង​កម្លាំង​ទ័ព​អាហ្វហ្គានីស្ថាន និង​កម្លាំង​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​ថ្មី​ៗ​នេះ។

ក្រុម​បណ្តាញ Haqqani សព្វ​ថ្ងៃ​​នេះ​​ជា​ផ្នែក​មួយ​ដ៏​មាន​ឥទ្ធិពលនៃកម្លាំង​សកម្មប្រយុទ្ធ​នៅ​ក្នុង​តំបន់។ អ្នក​ខ្លះ​និយាយ​ថា ក្រុម​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ជាងក្រុម​រដ្ឋ​ឥស្លាម​នៅ​អាហ្វហ្គានីស្ថាន។

លោក Sirajuddin Haqqani

ក្រុម​ដែល​ត្រូវ​បាន​អាមេរិក​ចាត់​ទុក​ជា​អង្គការ​ភេរវកម្ម​មួយ​នេះ​បាន​ត្រួត​ត្រា​លើ​ទ្រព្យ​សម្បត្តិ​​យោធា និង​ហិរញ្ញវត្ថុ​របស់​តាលីបង់​ដែល​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន។

លោក Haqqani ត្រូវ​បាន​គេ​ជឿ​ថា​អាយុ​ប្រហែល​៤៥​ឆ្នាំ ប៉ុន្តែ​ប្រវត្តិ​នៃ​ការ​ស់​នៅ​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ឡើយ។

កាល​ពី​ឆ្នាំ​មុន កាសែត New York Times បាន​ផ្សាយ​​ថា មុន​ពេល​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រៀម​ព្រៀងនៅ​ក្រុង​ដូហា លោក Haqqani បាន​សរសេរ​ថា ៖«រយៈ​ពេល​ជាង​​៤​ទសវត្សរ៍​នេះ ជីវិត​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដ៏​មាន​តម្លៃ​បាន​បាត់​បង់​។ អ្នក​រាល់​គ្នា​ធុញ​ទ្រាន់​នឹង​សង្គ្រាម។ ខ្ញុំ​ជឿ​ថា ការ​សម្លាប់ និង​ការ​ធ្វើ​ទារុណកម្ម​ត្រូវ​តែ​បញ្ឈប់»។

លំដាប់​ទី​៥៖ លោក Mullah Abdul Hakeem

ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២០ តាលីបង់​បាន​តែង​តាំង​លោក Abdul Hakeem ជា​មេ​ដឹក​នាំ​ថ្មី​នៃ ក្រុម​ចរចារ​តាលីបង់​នៅ​ក្រុង​ដូហា។

​​អាយុ​ខ្ទង់​៦០​ឆ្នាំ លោក​ត្រូវ​បាន​គេ​រាយការណ៍​បើក​សាលា​បង្រៀន​មួយ​​​នៅ​ទី​ក្រុង Quetta ប្រទេស​ប៉ាគីស្ថដានជា​កន្លែង​ដែល​លោក​មើល​ការខុស​ត្រូវ​ក្រុម​តាលីបង់​នៅ​ទី​នោះ។ មេ​ដឹក​នាំ​តាលីបង់​ជាន់​ខ្ពស់​ជា​ច្រើន​ត្រូវ​បាន​គេ​រាយការណ៍បាន​ជ្រក​កោន​នៅ Quetta ដែល​ពួក​គេ​ដឹក​នាំ​ជា​ក្រុម។

ប៉ុន្តែរដ្ឋាភិបាល​​ទី​ក្រុងឥស្លាម៉ាបាដ​បានបដិសេធ​ពី​វត្តមាន​របស់​ក្រុម​ “Quetta Shura”។

លោក Hakeem ក៏​កាន់​តួនាទី​ជា​ប្រធាន​​ក្រុម​ប្រឹក្សា​សានសនា និង​ត្រូវ​បាន​គេ​ជឿ​ថា​​ជា​បុគ្គល​ម្នាក់​​ក្នុង​ចំណោម​មនុស្ស​ជិត​ស្និទ្ធ​​បំផុត​ជា​មួយ​អគ្គមេ​បញ្ជាការលោក Akhundzada៕

អាន​បន្ថែម៖ ឥឡូវនេះ​ តាលីបង់​អះ​អាង​​ជោគ​ជ័យ​លើ​​អាហ្វហ្គានីស្ថាន​ តើពួក​គេ​ជា​នរណា?

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៤ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ១៩ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣៦ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម