ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្ត៖ ប្រព័ន្ធភាពស៊ាំអ្នកធ្លាប់ឆ្លងកូវីដ អាចការពារវីរុសបំប្លែងខ្លួន Delta ខ្លាំងអ្នកចាក់វ៉ាក់សាំងពេញលេញ
ការសិក្សាស្រាវជ្រាវថ្មីមួយរបស់ប្រទេសអ៊ីស្រាអែល បង្ហាញថា ប្រព័ន្ធភាពស៊ាំរបស់អ្នកធ្លាប់ឆ្លងវីរុសកូវីដ-១៩ អាចផ្តល់ការការពារទៅនឹងកូវីដបំប្លែងខ្លួនប្រភេទ Delta ខ្លាំងជាងអ្នកចាក់វ៉ាក់សាំងពេញលេញជាង ១០ដង។

ក្នុងការសិក្សា អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tel Aviv បានប្រៀបធៀបមនុស្សដែលចាក់វ៉ាក់សាំង Pfizer-BioNTech ចំនួនពីរដូសទៅនឹងបុគ្គលដែលមិនធ្លាប់ចាក់វ៉ាក់សាំង តែជាអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩។

ពួកគេបានរកឃើញថា អ្នកធ្លាប់កើតជំងឺកូវីដ-១៩ មានឱកាសឆ្លងតិចជាងអ្នកដែលបានចាក់វ៉ាក់សាំងពីរដូសរហូតដល់ ១៣ដងឯណោះ។
ចំណែកឯការស្រាវជ្រាវមួយទៀតដែលបោះពុម្ពផ្សាយនៅលើគេហទំព័រវិទ្យសាស្រ្តសុខភាព medRxiv.org បានរកឃើញថា អ្នកចាក់វ៉ាក់សាំងពេញលេញទំនងជាប្រឈមនឹងការឆ្លងវីរុសកូវីដ-១៩ និងវីរុសបំប្លែងខ្លួនផ្សេងៗច្រើនជាងមនុស្សដែលធ្លាប់វិជ្ជមានវីរុសកូវីដ ព្រោះសរីរាង្គរបស់អ្នកជាសះស្បើយអាចបង្កើតភាពស៊ាំដោយធម្មជាតិ ក្រោយឆ្លងជំងឺនេះ។
ដោយឡែក វេជ្ជបណ្ឌិត Andrew Croxford អ្នកជំនាញខាងប្រព័ន្ធភាពស៊ាំមកពីចក្រភពអង់គ្លេសក៏បានចង្អុលបង្ហាញស្រដៀងគ្នាដែរថា មនុស្សដែលធ្លាប់តេស្តវិជ្ជមានជំងឺកូវីដ-១៩ ពីមុនមក ទំនងជាមិនមានលទ្ធភាពឆ្លងវីរុសនេះម្ដងទៀតទេ។
ជាមួយគ្នាដែរ ការសិក្សាស្រាវជ្រាវបង្ហាញថា អង់ទីគ័រធម្មជាតិរបស់អ្នកកើតកូវីដ-១៩ ផ្តល់នូវការការពារយូរអង្វែង និងរឹងមាំជាងមុន ជាពិសេសមានសមត្ថភាពប្រឆាំងនឹងការឆ្លងសារជាថ្មី ហើយប្រសិនបើឆ្លងក៏មិនមានអាការធ្ងន់ធ្ងរ ឬត្រូវចូលព្យាបាលនៅមន្ទីរពេទ្យឡើយ។
បន្ថែមពីលើនេះ ប្រសិនបុគ្គលនោះធ្លាប់ឆ្លងមេរោគ SARS-CoV-2 រួមទាំងធ្លាប់បានចាក់វ៉ាក់សាំង១ដូសផង ពួកគេនឹងទទួលបានការការពារកាន់តែខ្លាំងពីវីរុសបំប្លែងខ្លួន Delta៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ វ៉ាក់សាំងដូសជំរុញ អាចបង្កើនកម្រិតអង់ទីគ័រខ្ពស់ ប្រឆាំង Delta និងវីរុសបំប្លែងខ្លួនថ្មីផ្សេងទៀត
ចុចអាន៖ អ្នកជំងឺស្រាល មានអង់ទីគ័រប្រឆាំងវីរុសបាន ១១ខែ ឬមួយជីវិតតែម្ដង ក្រោយជាសះស្បើយពីកូវីដ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


