ព័ត៌មានអន្ដរជាតិ
ចិនថា អាហ្វហ្គានីស្ថានបើកទំព័រថ្មីហើយ ក្រោយអាមេរិកចាកចេញ
ប្រទេសចិននៅថ្ងៃអង្គារ៍ ទី៣១ ខែសីហា បាននិយាយថា ការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីសង្គ្រាមរយៈពេល២០ឆ្នាំគឺជាការបើកទំព័រថ្មី បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងរិះគន់ការចាកចេញដ៏ចលាចលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ចិនបានរិះគន់ម្តងហើយម្តងទៀតពីអ្វីដែលខ្លួនមើលឃើញថា ការដកកងទ័ពអាមេរិកលឿន និងគ្មានផែនការ ហើយនិយាយថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើឲ្យទំនាក់ទំនាក់មិត្តភាព និងសហប្រតិបត្តិការស៊ីជម្រៅជាមួយតាលីបង់ បន្ទាប់ពីពួកគេកាន់អំណាច។

សហរដ្ឋអាមេរិកបានបញ្ចប់បេសកកម្មយោធារបស់ខ្លួននៅអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ដើម្បីបញ្ចប់សង្គ្រាមដ៏យូរអង្វែងដែលបានធ្វើឲ្យតាលីបង់អបអរសាទរពីជ័យជម្នះរបស់ខ្លួន។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ៖«អាហ្វហ្គានីស្ថានអាចរំដោះខ្លួនចេញពីការគ្រប់គ្រងដោយយោធាបរទេស។
«ពលរដ្ឋអាហ្វហ្គានីស្ថានបានចាប់ផ្តើមជាថ្មីមួយសម្រាប់សន្តិភាពជាតិ និងការកសាងប្រទេសឡើងវិញ ហើយអាហ្វហ្គានីស្ថានបើកទំព័រថ្មីហើយ»។
ស្ថានទូតចិននៅរដ្ឋធានីកាប៊ុលនៅបន្តប្រតិបត្តិការធម្មតា បើទោះជាទីក្រុងប៉េកាំងបានជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសកាលពីប៉ុន្មានខែមុនដោយសារសន្តិសុខធ្លាក់ចុះ។
ប៉ុន្តែទីក្រុងប៉េកាំងមិនបានទទួលស្គាល់តាលីបង់ថាជារដ្ឋាភិបាលពិតប្រាកដនោះទេ និងប្រុងប្រយ័ត្នក្រុមសកម្មប្រយុទ្ធផ្តល់ការគាំទ្រដល់ក្រុមផ្តាច់ខ្លួនជនជាតិមូស្លីមភាគតិច Uyghur ដែលជ្រៀតជ្រែកក្នុងតំបន់ព្រំដែនស៊ីនជាំងដ៏រសើបរបស់ខ្លួន។
លោក Wang មានប្រសាសន៍ថា ៖«យើងសង្ឃឹមងថា អាហ្វហ្គានីស្ថាននឹងបង្កើតរដ្ឋាភិបាលដោយបើកចំហ រួមបញ្ចូល និងទូលំទូលាយ ហើយបង្ក្រាបឲ្យអស់រាល់ប្រភេទកម្លាំងបែបភេរវកម្ម»។
គណៈប្រតិភូតាលីបង់កំពូលបានជួបរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi នៅទីក្រុង Tianjin កាលពីខែមុន និងបានសន្យាថា អាហ្វហ្គានីស្ថាននឹងមិនប្រើជាមូលដ្ឋានសម្រាប់សកម្មប្រយុទ្ធទេ។
អ្នកវិភាគនិយាយថា ទីក្រុងប៉េកាំង ដែលរដ្ឋបាលស្ថេរភាព និងសហប្រតិបត្តិការនៅរដ្ឋធានីកាប៊ុលអាចនឹងត្រួយត្រាយផ្លូវសម្រាប់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅក្រៅប្រទេស។

ទន្ទឹមជាមួយគ្នានេះ តាលីបង់ប្រហែលជាពិចារណាថា ចិនជាប្រភពដ៏សំខាន់មួយនៃគាំទ្រវិនិយោគ និងសេដ្ឋកិច្ច។
ក្រុមហ៊ុនចិនក៏បានកំពុងសម្លឹងឃើញរ៉ែទងដែង និងលីចូមដ៏មហាសាលរបស់អាហ្វហ្គានីស្ថាន ប៉ុន្តែអ្នកជំនាញនិយាយថា ស្ថានភាពសន្តិសុខផុយស្រួយគឺមិនអាចប្រញាប់ប្រញាល់សម្រាប់អ្នកវិនិយោគឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៤ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


