ព័ត៌មានអន្ដរជាតិ
Baiya វ៉ាក់សាំងកូវីដទី៤ ដែលផលិតនៅថៃ ចាប់ផ្ដើមសាកល្បងលើមនុស្សលើកទី ១ នៅខែនេះ
Baiya Phytopharm មួយក្នុងចំណោម ៤ នៃវ៉ាក់សាំងកូវីដផលិតនៅប្រទេសថៃ នឹងបើកដំណើរការសាកល្បងលើមនុស្សលើកដំបូងរបស់ខ្លួននៅខែនេះ។

លោកស្រី Waranyu Pooncharoen សហស្ថាបនិកនិងជាប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនបាននិយាយថា វ៉ាក់សាំង Baiya នឹងត្រូវធ្វើតេស្តលើអ្នកស្ម័គ្រចិត្តនៅពេលដែលរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ផ្ដល់ភ្លើងខៀវ។
លោកស្រីបានបន្ថែមថា ប្រសិនបើលទ្ធផលនៃការសាកល្បងមនុស្សបំពេញតាមការរំពឹងទុក ការផលិតវ៉ាក់សាំងអាចចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ ២០២២ ។
វ៉ាក់សាំង Baiya ផ្សំពីថ្នាំជក់ ដែលបង្កើតឡើងដោយហ្សែន ដើម្បីបង្កឲ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំប្រឆាំងនឹងកូវីដ១៩ ។
ក្រុមហ៊ុនមានគម្រោងផលិតវ៉ាក់សាំងនៅរោងចក្រផលិតវ៉ាក់សាំង ដែលមានមូលដ្ឋាននៅអាស៊ីដំបូងគេ ដែលមានទីតាំងនៅសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn)។

លោកស្រីWaranyu ក៏បានបង្ហាញផងដែរថា Baiya Phytopharm អាចកែសម្រួលរូបមន្តសម្រាប់វ៉ាក់សាំងការពារជំនាន់ទី ២ របស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួន ដែលកំពុងរាតត្បាតដូចជា Delta ដែលជាសំពាធលេចធ្លោនៅក្នុងប្រទេសថៃ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុននឹងពិនិត្យមើលលទ្ធផលនៃការសាកល្បងមនុស្សដំណាក់កាលទី ១ មុននឹងសម្រេចចិត្តថាតើត្រូវកែទម្រង់ប្រព័ន្ធឬយ៉ាងណា។

សូមបញ្ជាក់ថា Baiya គឺជាវ៉ាក់សាំងកូវីដ មួយក្នុងចំណោម ៤ ដែលកំពុងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសថៃ។ ដោយឡែកថៃបាននឹងកំពុងសាកល្បងលើវ៉ាក់សាំង ChulaCov19 របស់សាកលវិទ្យាល័យជូឡាឡុងកន (ការសាកល្បងមនុស្សដំណាក់កាលទី ២) ក្រុមហ៊ុន HXP-GPO Vac របស់អង្គការឱសថនិងវ៉ាក់សាំងបាញ់ច្រមុះរបស់ Biotech ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ នឹងប្រើរូបមន្តចាក់វ៉ាក់សាំង ៥ ផ្សេងគ្នា ដើម្បីពន្លឿនយុទ្ធនាការបង្កើនភាពស៊ាំទូទាំងប្រទេស
ចុចអាន៖ថៃ ទើបរកឃើញរោគសញ្ញាថ្មីមួយទៀត កើតចំពោះអ្នកជាសះស្បើយពីកូវីដ ១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


