ព័ត៌មានអន្ដរជាតិ
បាតុករ ថៃ ធ្វើសមយុទ្ធការពាររដ្ឋប្រហារ
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់បានបិទផ្លូវសំខាន់មួយក្នុងទីក្រុងបាងកកដើម្បីហាត់សមសម្រាប់យុទ្ធសាស្ត្រការពាររដ្ឋប្រហារនៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលថៃ។
អស់រយៈពេលជាច្រើនខែមកហើយ ប្រទេសនេះបានជួបប្រទះបាតុកម្មដែលដឹកនាំដោយយុវជនទាមទារឲ្យមានរដ្ឋធម្មនុញ្ញថ្មី កំណែទម្រង់របបរាជានិយមនិងការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។

នៅសប្តាហ៍នេះ លោកប្រាយុទ្ធដែលបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ បាននិយាយសម្រាលដល់ទស្សនវិស័យនៃការផ្តួលរំលំឬណែនាំច្បាប់អាជ្ញាសឹក។
ប៉េងប៉ោងរូប Santa Claus បានចូលរួមជាមួយរូបទាជ័រពណ៌លឿងដែលបានក្លាយជានិមិត្តរូបនៃចលនានេះនៅពេលបាតុករប្រមាណ៥,០០០នាក់បានប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃសុក្រនៅភាគខាងជើងរាជធានី។

មេដឹកនាំបាតុកម្មម្នាក់ឈ្មោះ Panupong Mike Rayong Jadnok បានប្រាប់ហ្វូងមនុស្សថា “រដ្ឋប្រហារលើកទី១៤នឹងមិនកើតឡើងទេពីព្រោះប្រជាជននឹងចេញមកតស៊ូ”។
អ្នកតវ៉ាខ្លះបានដុតរូបរបស់លោក ប្រាយុទ្ធ។

ជាផ្នែកមួយនៃអ្វីដែលពួកគេហៅថា “សមយុទ្ធការពាររដ្ឋប្រហារ”, ក្រុមអ្នកតវ៉ាបានទូលប្រដាប់ក្មេងលេងក្នុងអាងហែលទឹកដើម្បីតំណាងឲ្យយោធាដែលឆ្លងកាត់ប្រជាជនដើម្បីចាប់យកតំណែងជួរមុខនៃនយោបាយថៃ។
ក្រុមមួយផ្សេងទៀតបានដើរហែក្បួនកាន់រូបថតរបស់ក្រុមឧត្តមសេនីយ៍ដែលបានដឹកនាំរដ្ឋប្រហារកាលពីអតីតកាល មុនពេលដុតរូប។

ចលនានេះបានក្លាយជាមូលដ្ឋានថ្មីសម្រាប់សកម្មជននយោបាយរបស់ប្រទេសថៃដោយទាមទារឲ្យមានការផ្លាស់ប្តូររបបរាជានិយមដែលជាស្ថាប័នមួយធ្លាប់ត្រូវបានគោរព៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


