ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតីហុងឌូរ៉ាស ត្រូវឃាត់ខ្លួននៅព្រលានយន្តហោះ ដោយសារតែលុយច្រើនពេក
អតីតប្រធានាធិបតីហុងឌូរ៉ាសលោក Manuel Zelaya បាននិយាយកាលពីថ្ងៃសុក្រថា លោកត្រូវបានឃាត់ខ្លួនដោយអយុត្តិធម៌នៅអាកាសយានដ្ឋានក្នុងទីក្រុង Tegucigalpa ដោយសារតែប្រាក់ចំនួន ១៨,០០០ ដុល្លារអាមេរិកនៅក្នុងកាបូបរបស់គាត់ ។
លោក Zelaya បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “ខ្ញុំត្រូវបានឃាត់ខ្លួនដោយអយុត្តិធម៌នៅអាកាសយានដ្ឋាន Toncontin នៅពេលខ្ញុំហៀបនឹងធ្វើដំណើរទៅប្រទេសម៉ិកស៊ិកសម្រាប់សិក្ខាសាលារបស់ក្រុមហ៊ុន PT ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អតីតប្រធានាធិបតីដែលបានបម្រើការពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៩ ត្រូវបានឃុំខ្លួន និងដោះលែងនៅ ៤ ម៉ោងក្រោយមក ។
គួរបញ្ជាក់ថា ដើម្បីគ្រប់គ្រងការជួញដូរ និងការលាងលុយកខ្វក់ ច្បាប់ប្រទេសហុងឌូរ៉ាសអនុញ្ញាតិឲ្យមានប្រាក់អតិបរមាចំនួន ១០,០០០ ដុល្លារប៉ុណ្ណោះសម្រាប់ការចេញពីប្រទេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


