ព័ត៌មានអន្ដរជាតិ
ខាននិយាយគ្នា៧ខែ ជួបគ្នាលើកនេះ ចូ បៃដិន និងស៊ី ជីនពីង លើកឡើងបញ្ហាអ្វីខ្លះ?
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយទូរស័ព្ទជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ដែលនេះជាលើកទី២ ចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែងហើយវាជាលើកទី២ ក្នុងរយៈពេល៧ខែចាប់តាំងពីជួបគ្នាលើកមុន។
រឿងនេះត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងផ្តួចផ្តើមដោយសហរដ្ឋអាមេរិកដើម្បីធ្វើឲ្យទំនាក់ទំនងមានស្ថិរភាពនិងលួងលោមទីក្រុងប៉េកាំង ឲ្យមកចូលរួមជាមួយខ្លួនចំពេលការប្រកួតប្រជែងកាន់តែស៊ីជម្រៅ។

ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក បានជាប់គាំងនៅក្នុងការប្រឈមមុខដាក់គ្នាដោយសារការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើបញ្ហានានារួមមានពាណិជ្ជកម្ម បច្ចេកវិទ្យានិងសិទ្ធិមនុស្សជាដើម។ នោះបានធ្វើឲ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងវ៉ាស៊ីនតោននិងប៉េកាំង ធ្លាក់ចុះដុនដាប។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបៃដិននិងលោកស៊ី មានកិច្ចពិភាក្សាជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ អ្នកទាំងពីរបានពិភាក្សាអំពីតំបន់ដែលផលប្រយោជន៍រួមគ្នា និងតំបន់ដែលផលប្រយោជន៍ខុសគ្នា។ អ្នកទាំងពីរក៏បានយល់ព្រមចូលរួមលើបញ្ហានានាដោយបើកចំហនិងដោយត្រង់ផងដែរ។

រដ្ឋបាលលោកបៃដិននិយាយថា សហរដ្ឋអាមេរិកស្វាគមន៍ការប្រកួតប្រជែងជាមួយចិន ប៉ុន្តែចង់សហការក្នុងវិស័យដែលមានផលប្រយោជន៍រួមដូចជាការប្រែប្រួលអាកាសធាតុជាដើម។ ចំណែកមន្រ្តីចិននិយាយថា វាមិនសមហេតុផលទេដែលត្រូវរំពឹងថា សហរដ្ឋអាមេរិក នឹងមានកិច្ចសហប្រតិបត្តិការខណៈខ្លួនកំពុងចាត់វិធានការដែលទីក្រុងប៉េកាំងមើលឃើញថាកំពុងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។
មេដឹកនាំទាំងពីរក៏បានពិភាក្សា អំពីទំនួលខុសត្រូវរបស់ប្រជាជាតិទាំងពីរ ដើម្បីធានាថាការប្រកួតប្រជែងមិនឈានទៅរកជម្លោះផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NPR
ចុចអាន៖ ប្រទេសកំពុងអភិវឌ្ឍមានសង្ឃឹមហើយ ក្រោយ ចិន ប្រកាសបរិច្ចាគវ៉ាក់សាំងកូវីដ ១០០ លានដូសបន្ថែមទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


