ព័ត៌មានអន្ដរជាតិ
លោក បៃដិន តម្រូវឲ្យនិយោជកដែលមាននិយោជិតលើស ១០០ នាក់ អនុវត្ត “វ៉ាក់សាំងកាតព្វកិច្ច” ឬធ្វើតេស្តប្រចាំសប្តាហ៍
រដ្ឋបាលលោក បៃដិន កំពុងតម្រូវឲ្យនិយោជកដែលមាននិយោជិតលើស ១០០ នាក់ត្រូវកំណត់វ៉ាក់សាំងកាតព្វកិច្ចលើពួកគេ ឬធ្វើតេស្តប្រចាំសប្តាហ៍ ដែលការទាមទារនេះនឹងប៉ះពាល់ដល់កម្មករជាង ៨០ លាននាក់។
រដ្ឋបាលនេះ ក៏នឹងអនុវត្តការផាកពិន័យជាទឹកប្រាក់រហូតដល់ទៅ ១៤,០០០ ដុល្លារក្នុងមួយករណីផងដែរ ចំពោះនិយោជកដែលមិនអើពើនឹងអាណត្តិទាំងនេះ។

ការទាមទារនេះ គឺជាផ្នែកមួយនៃផែនការទ្រង់ទ្រាយធំ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលលោក បៃដិន បានបង្ហាញកាលពីរសៀលថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក)។
ផែនការនោះរួមមាន កាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់និយោជិតសហព័ន្ធ អ្នកម៉ៅការទីភ្នាក់ងារសហព័ន្ធនិងបុគ្គលិកនៅគ្រប់មណ្ឌលថែទាំសុខភាពដែលទទួលបានមូលនិធិសហព័ន្ធពី Medicare ឬ Medicaid។
មិនដូចនិយោជិតនៅក្រុមហ៊ុនឯកជនទេ បុគ្គលិកទាំងនេះនឹងមិនអាចជ្រើសរើសយកការធ្វើតេស្តជាប្រចាំ ជំនួសឲ្យការចាក់វ៉ាក់សាំងបានឡើយ។

លោកបៃដិន បាននិយាយកាលពីខែមុនថា បុគ្គលិកសហព័ន្ធ ត្រូវចាក់វ៉ាក់សាំងឲ្យបានពេញលេញឬធ្វើតេស្តឲ្យបានទៀងទាត់និងពាក់ម៉ាស។ លោកក៏បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដល់បុគ្គលិកមណ្ឌលថែទាំផងដែរ។
តាមរយៈការណែនាំអំពីអាណត្តិថ្មីនេះ លោកបៃដិនសង្ឃឹមថា នឹងអាចប្រយុទ្ធប្រឆាំងជាមួយការគំរាមកំហែងរបស់វីរុសកូវីដបំប្លែងខ្លួន Delta នៅសហរដ្ឋអាមេរិកបាន។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺបានឲ្យដឹងថា វីរុសបំប្លែងខ្លួននេះ គ្របដណ្តប់រហូតដល់ទៅជាង ៩០ភាគរយឯណោះ នៃករណីកូវីដនៅសហរដ្ឋអាមេរិក។

ថ្វីត្បិតតែករណីប្រចាំថ្ងៃបានចាប់ផ្តើមធ្លាក់ចុះបន្តិចក៏ពិតមែន ប៉ុន្តែវានៅតែមានការឆ្លងជាមធ្យមប្រហែល ១៣៦,០០០ ករណីក្នុងមួយថ្ងៃដដែល។
រីឯអត្រាការចូលព្យាបាលក្នុងមន្ទីរពេទ្យ និងការស្លាប់នៅតែមានកម្រិតខ្ពស់ដដែល ពោលមួយថ្ងៃមានអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យប្រហែល ១០០,០០០ នាក់និងស្លាប់ប្រហែល ១,០០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Business Insider
ចុចអាន៖ លោក ចូ បៃដិន ប្រកាសសង្គ្រាមជាមួយជនជាតិអាមេរិកមិនទាន់ចាក់វ៉ាក់សាំងកូវីដ ៨០ លាននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


