ខណៈនេះ នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson កំពុងជួបទុក្ខធំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ខណៈនេះ នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson កំពុងជួបទុក្ខធំ

បានផុស

នៅ

យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានឲ្យដឹងថា លោកស្រី Charlotte Johnson Wahl ម្តាយរបស់នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានទទួលមរណភាពកាលពីថ្ងៃចន្ទក្នុងវ័យ ៧៩ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រួសារបានប្រាប់សារព័ត៌មានអង់គ្លេសថា លោកស្រី Wahl បានស្លាប់នៅមន្ទីរពេទ្យទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ ។

របាយការណ៍នេះមិនបាននិយាយពីមូលហេតុនៃការស្លាប់នោះទេ ប៉ុន្តែលោកស្រី Wahl បានរស់នៅជាមួយជំងឺ Parkinson អស់ជាច្រើនទសវត្សរ៍មកហើយ ពោលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញតាំងពីអាយុ ៤០ ឆ្នាំមកម្ល៉េះ ។

កើតនៅទីក្រុង Oxford ក្នុងឆ្នាំ ១៩៤២ លោកស្រី Wahl គឺជាកូនស្រីរបស់លោក Sir James Fawcett ជាមេធាវី ដែលក្រោយមកលោកក្លាយជាប្រធានគណៈកម្មការសិទ្ធិមនុស្សអឺរ៉ុប ។ លោកស្រីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Oxford ហើយក្លាយជាវិចិត្រករដ៏ជំនាញ ។

លោកស្រីបានរៀបការជាមួយស្វាមីឈ្មោះ Stanley Johnson ក្នុងឆ្នាំ ១៩៦៣ ដែលក្រោយមកក្លាយជាសមាជិកសភាអឺរ៉ុប (MEP) សម្រាប់មណ្ឌលបោះឆ្នោត Wight and Hampshire East ។ អ្នកទាំងពីរមានកូន ៤ នាក់ជាមួយគ្នា លោកនាយករដ្ឋមន្ត្រី Boris Johnson លោក Rachel Johnson ជាអ្នកសារព័ត៌មាន និងលោក Jo Johnson  អតីតសមាជិកសភា និងរដ្ឋមន្ត្រីខុទ្ទកាល័យរបស់អង់គ្លេស ។

ក្រោយមកនៅឆ្នាំ ១៩៨៨ លោកស្រី Wahl បានរៀបការម្តងទៀតជាមួយលោក Nicholas Wahl ជាអ្នកប្រវត្តិវិទូជនជាតិអាមេរិក ប៉ុន្តែក្រោយមកលោកបានស្លាប់ ដោយសារជំងឺមហារីកនៅឆ្នាំ ១៩៩៦ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ត្រូវធ្វើចត្តាឡីស័ក ក្រោយប៉ះផ្ទាល់រដ្ឋមន្ត្រីសុខាភិបាលដែលវិជ្ជមានកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services