ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Sinopharm មានសុវត្ថិភាព ចំពោះកុមារអាយុ ៣ឆ្នាំ
ក្រុមហ៊ុនផលិតវ៉ាក់សាំងឈានមុខមួយរបស់ប្រទេសចិន Sinopharm បានបញ្ចេញទិន្នន័យថ្មីដែលបង្ហាញថា វ៉ាក់សាំងកូវីដរបស់ខ្លួន អាចចាក់ដល់កុមារចាប់ពីអាយុ៣ឆ្នាំឡើង ដោយសុវត្ថិភាព។

ទិន្នន័យនេះ ត្រូវបានចេញផ្សាយចំពេល ការផ្ទុះឡើងថ្មី ដែលពាក់ព័ន្ធនឹងសិស្សថ្នាក់មត្តេយ្យនិងបឋមសិក្សា បានចោទជាសំណួរថាតើ ពេលណាទើបការចាក់ថ្នាំបង្ការនឹងត្រូវពង្រីកដល់ក្រុមអាយុនេះ។
ទិន្នន័យពីការសាកល្បងគ្លីនិកដំណាក់កាលទី ១ និងទី ២ ដែលចុះផ្សាយនៅក្នុងទស្សនាវដ្តី The Lancet Infectious Diseases នៅសប្តាហ៍នេះ បានបង្ហាញថា វ៉ាក់សាំងដែលបង្កើតឡើងដោយវិទ្យាស្ថានផលិតផលជីវសាស្រ្តប៉េកាំងរបស់ក្រុមហ៊ុន Sinopharm មានសុវត្ថិភាពចំពោះអ្នកចូលរួមដែលមានអាយុពី ៣ ទៅ ១៧ ឆ្នាំ។

ការចាក់វ៉ាក់សាំង BBIBP-CorV ចំនួន២ដូស ត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសចិន ដែលត្រូវបានពង្រីកដល់ក្មេងអាយុ ១២ ឆ្នាំរួចទៅហើយ។
ប៉ុន្តែការស្រាវជ្រាវដែលធ្វើឡើងដោយអ្នកវិទ្យាសាស្រ្ត មកពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺចិន និងក្រុមហ៊ុនផលិតវ៉ាក់សាំង គឺមិនមានទិន្នន័យស្តីពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំទៅនឹងវីរុសបំប្លែងខ្លួនទេ។

ក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា ទិន្នន័យបន្ថែម នឹងត្រូវប្រមូលនៅក្នុងការសិក្សាដំណាក់កាលទី ៣ ក្នុងប្រទេសអារ៉ាប់រួម ដែលនៅទីនោះ កុមារចាប់ពីអាយុ ៣ ឆ្នាំ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការ។
គួរបញ្ជាក់ថា ការសាកល្បងវ៉ាក់សាំង Sinopharm ដែលធ្វើឡើងនៅខេត្ត Henan គឺមានការចូលរួមពីកុមារចំនួន ២៨៨ នាក់នៅក្នុងដំណាក់កាលទី ១ និង ៧២០ នាក់នៅក្នុងដំណាក់កាលទី ២។ ប្រតិកម្មមិនល្អគឺភាគច្រើនពីស្រាលទៅមធ្យម ហើយមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរតែមួយគត់ ក្នុងចំណោមកុមារដែលមានប្រវត្តិអាឡ័កស៊ីអាហារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ចិន បង្កើតវ៉ាក់សាំងថ្មី កម្ចាត់ Delta
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


