ព័ត៌មានអន្ដរជាតិ
ឡាវ ឲ្យប្រារព្ធពិធីបុណ្យសពមែន តែអ្នករៀបចំ និងភ្ញៀវត្រូវអនុវត្តវិធានការទាំងនេះដាច់ខាត
អាជ្ញាធរឡាវបានចេញសេចក្តីណែនាំសម្រាប់ការចូលរួមបុណ្យសពនៅទូទាំងប្រទេស ដោយបញ្ជាក់ថា វិធានការបង្ការជំងឺកូវីដ ១៩ ត្រូវតែអនុវត្តយ៉ាងតឹងរ៉ឹង ។

គោលការណ៍ណែនាំថ្មីនេះកើតឡើង បន្ទាប់ពីពិធីបុណ្យសពដែលបានរៀបចំឡើងនៅខេត្ត Luang Prabang និងខេត្ត Champsack បានរួមចំណែកដល់ការរីករាលដាលនៃករណីឆ្លងថ្មី ។
តាមគោលការណ៍ណែនាំថ្មី អ្នកចូលរួមទាំងអស់ត្រូវត្រួតពិនិត្យសីតុណ្ហភាព ពាក់ម៉ាសគ្រប់ពេល និងប្រើទឹកលាងដៃ ឬអាល់កុលជាដើម ។

ទន្ទឹមនោះ ពិធីបុណ្យសពគួរតែត្រូវបានកាត់បន្ថយ ដោយផ្តោតលើអនាម័យ និងការការពារជំងឺកូវីដ ១៩ ខណៈការរក្សាគម្លាតសង្គមយ៉ាងតិច ១ ម៉ែត្រត្រូវរក្សាគ្រប់ពេល ហើយអ្នករៀបចំត្រូវធានាឲ្យបាននូវការចោលសំរាមប្រកបដោយប្រសិទ្ធភាព ។
បន្ថែមពីនេះ អ្នករៀបចំពិធីបុណ្យត្រូវធានាថា មិនមានមនុស្សចូលរួមច្រើនកកកុញ ខណៈមឈូសត្រូវតែរៀបចំនៅក្នុងបន្ទប់ដែលមានខ្យល់ចេញចូលបានល្អ ។
យោងតាមគោលការណ៍ណែនាំនេះ ភ្ញៀវគួរតែចៀសវាងការប្រើចានឆ្នាំងរួមគ្នា ខណៈល្បែងស៊ីសងខុសច្បាប់ណាមួយត្រូវហាមឃាត់ដាច់ខាត ។

ចំណែកមនុស្សចាស់ និងអ្នកដែលមានជំងឺពីកំណើតអាចត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងពិធីនេះ ក្នុងរយៈពេលកំណត់ ប៉ុន្តែត្រូវអនុវត្តតាមវិធានការបង្ការជំងឺកូវីដ ១៩ យ៉ាងតឹងរ៉ឹង ។
ស្របពេលជាមួយគ្នានេះ អ្នកដែលវាស់សីតុណ្ហភាពមានលើសពី ៣៧.៥ អង្សាសេ ឬអ្នកដែលធ្វើដំណើរពីតំបន់ក្រហម នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងពិធីបុណ្យសពឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Laotian Times
ចុចអាន ៖ ឡាវ ចាប់ផ្ដើមផលិតថ្នាំគ្រាប់ចម្រាញ់ពីរុក្ខជាតិ ៣ ប្រភេទសម្រាប់ ព្យាបាលកូវីដ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


