Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​នៅ​មាន​រដ្ឋ​១៨​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​មិន​ទាន់​បានពាក់​កណ្តាល

បានផុស

នៅ

ការ​ឆ្លង​កូវីដ-១៩​​ និង​ការ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ថ្មី​ចេះ​តែ​កើន​​ឡើង​ជា​លំដាប់ មន្ត្រី​សុខាភិបាល និង​ថ្នាក់​ដឹក​នាំ​រដ្ឋ​បាន​កំពុង​ជំរុញ​ឲ្យ​សាធារណជន​ទៅ​ចាក់​វ៉ាក់សាំង​​​ឲ្យ​បាន​មុន​ពេល​រដូវ​ត្រជាក់​មកដល់​ ខណៈ​មជ្ឈមណ្ឌល​​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង (CDC) អាមេរិក​បាន​អនុម័ត​ឲ្យ​​មាន​​ការ​ចាក់​វ៉ាក់សាំង​ជំរុញ​បន្ថែមសម្រាប់ចំនួន​ប្រជា​ជន​អាមេរិក​។

យោង​តាម​ទិន្នន័យ CDC បាន​បង្ហាញ​ថា ទោះ​បី​ជា​មាន​ការ​អំពាវ​នាវ​យ៉ាង​ណា​ក៏​ដោយ ក៏​អត្រា​ចាក់​វ៉ាក់សាំង​ជា​មធ្យម​បាន​ធ្លាក់​ចុះ​។

ប្រជា​ជន​អាមេរិក​ប្រហែល​ជា​៥៥​%ប៉ុណ្ណោះ​ដែល​ឥឡូវ​នេះ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ពេញ​ដូស​​ដែល​​ជា​​វិធី​សាស្ត្រ​ដ៏​ជាប់​លាប់​​ដើម្បី​ប្រឆាំង​នឹងកូវីដ-១៩។ ប៉ុន្តែ​​ការទទួល​យក​ការ​ចាក់​វ៉ាក់សាំង​នៅ​តែ​មាន​កម្រិត​តាម​តំបន់ជា​ច្រើន​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​វិភាគ​ថ្មី​ៗ​របស់ CNN បង្ហាញ​ថា អត្រា​ស្លាប់​ដោយ​កូវីដ-១៩​ជា​មធ្យម​នៅ​ក្នុង​រដ្ឋ​​​​​​​​​ចំនួន​១០​ដែល​បាន​ចាក់​វ៉ាក់សាំង​ទាប​បំផុត​​​គឺ​ខ្ពស់​ជាង​រដ្ឋ​​​ចំនួន​១០​ដែល​បាន​​ចាក់​វ៉ាក់សាំង​ខ្ពស់​បំផុត​១០​​​រដ្ឋដល់​ទៅ​៤​ដង​កាល​ពី​សប្តាហ៍​មុន​។

យោង​តាម​ទិន្នន័យ​របស់ CDC បង្ហាញ​ថា រដ្ឋ Utah កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ក្លាយ​ជា​រដ្ឋ​ទី​៣២​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញ​​​ដូស​ដល់​​​​​​ប្រជា​ជន​​របស់​ខ្លួន​បាន​ពាក់​កណ្តាល។

ទិន្នន័យ​បង្ហាញ​ថា នៅ​មាន​រដ្ឋ​ចំនួន​១៨​ទៀត​ដែលមិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​​ពេញ​ដូស​ដល់​ប្រជា​ជន​របស់​ខ្លួន​បាន​ពាក់​កណ្តាល​ឡើយ។ រដ្ឋទាំង​នោះ​រួម​មាន​ Alabama, Alaska, Arkansas, Georgia, Idaho, Indiana, Louisiana, Mississippi, Missouri, Montana, North Carolina, North Dakota, Ohio, Oklahoma, South Carolina, Tennessee, West Virginia និង រដ្ឋ Wyoming។

ចំពោះ​រដ្ឋ​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​ជាង​​បំផុត​គឺ​ Vermont ​ដែល​បាន​ចាក់​វ៉ាក់សាំង​​ពេញ​ដូស​ដល់​ប្រជា​ជន​របស់​ខ្លួន​​​ដល់​៦៩​% បន្ទាប់​មក​មាន​រដ្ឋ Connecticut, Rhode Island, Massachusetts និង New Jersey។

អត្រា​ចាក់​វ៉ាក់សាំង​ខុស​គ្នា​​បាន​កំពុងជះ​ឥទ្ធិពល​ដល់​ការ​ឆ្លង​​ឈឺ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ និង​ស្លាប់។

យោង​តាម​ការិយាល័យ​របស់​​អភិបាល​រដ្ឋលោក​ Mark Gordon បង្ហាញ​ថា រដ្ឋ Wyoming  នឹងកាន់​តែ​ខិតជិត​ឃើញ​កំណត់​ត្រា​ថ្មី​នៃ​អ្នក​ជំងឺ​កូវីដ-១៩​ចូល​មន្ទីរ​ពេទ្យ ហើយ​កាល​ពី​ថ្ងៃ​អង្គារ៍ រដ្ឋ​បាន​ចាត់​បុគ្គលិក​ជិត​១០០​នាក់​ឲ្យ​ទៅ​ជួយ​ធ្វើ​តេស្ត ត្រួត​ពិនិត្យ និង​កិច្ច​ការ​ផ្សេង​ៗ​ដល់​មន្ទីរ​ពេទ្យមួយ​ចំនួន​​នៅ​ក្នុង​តំបន់។

យោង​តាម​អភិបាល​រដ្ឋលោក Jim Justice បាន​ឲ្យ​ដឹង​ថា រដ្ឋ West Virginia នៅ​សប្តាហ៍​នេះ​បាន​ជាប់​កំណត់​ត្រា​ថ្មី​នៃ​អ្នក​ជំងឺ​កូវីដចូល​ពេទ្យខ្ពស់​បំផុត​ដល់​ទៅ​១០០០​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម