ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ អាចមានអាវុធនុយក្លេអ៊ែរ ១៥០ គ្រាប់នៅក្នុងដៃ
លោក John Bolton ដែលជាអតីតទីប្រឹក្សាសន្តិសុខរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា ក្រុមតាលីបង់ អាចទទួលបានអាវុធនុយក្លេអ៊ែររហូតដល់ ១៥០ គ្រាប់ បន្ទាប់ពីអាមេរិកដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី WABC 770 កាលពីថ្ងៃអាទិត្យ លោក Bolton និយាយថា វាអាចទៅរួចដែលថា អាវុធនុយក្លេអ៊ែរអាចស្ថិតនៅក្នុងកណ្តាប់ដៃរបស់ក្រុមតាលីបង់ ប្រសិនបើក្រុមឥស្លាមនិយមមួយនេះ កាន់កាប់ប្រទេសប៉ាគីស្ថាន។
លោកនិយាយថា “ការគ្រប់គ្រងអាហ្វហ្គានីស្ថានរបស់ តាលីបង់ បានគំរាមកំហែងដល់លទ្ធភាពដែលថា ក្រុមភេរវករអាចគ្រប់គ្រងប៉ាគីស្ថាន។ នោះមានន័យថា ប្រហែលជាអាវុធនុយក្លេអ៊ែរចំនួន ១៥០ គ្រាប់ស្ថិតនៅក្នុងដៃក្រុមភេរវករ”។

សហរដ្ឋអាមេរិកបានបញ្ចប់ការដកទ័ពដ៏វឹកវរ ចេញពីអាហ្វហ្គានីស្ថាននៅថ្ងៃទី ៣១ ខែសីហា ដោយបន្សល់ទុកនូវឧបករណ៍យោធាដែលត្រូវបានក្រុមតាលីបង់រឹបអូសយក បន្ទាប់ពីពួកឥស្លាមនិយមនេះ ដណ្តើមបានអំណាចនៅក្នុងការវាយលុកលឿនដូចរន្ទះ។
ប្រទេសប៉ាគីស្ថាន មានឃ្លាំងអាវុធនុយក្លេអ៊ែរប្រមាណជា ១៦០ រួមទាំងមីស៊ីលបាញ់ពីដីចំនួន ១០២ គ្រាប់ និងយន្តហោះចម្បាំងធុន F-16 ដែលមានជើងបាញ់នុយក្លេអ៊ែរចំនួន ២៤ គ្រាប់ផងដែរ។

ការព្រមានរបស់លោក Bolton បានកើតឡើង បន្ទាប់ពីក្រុមតាលីបង់ រឹបអូសឧបករណ៍ជាច្រើនដែលអាមេរិកបោះបង់ចោលក្នុងអំឡុងពេលបញ្ចប់ភាពវឹកវរចំពោះសង្គ្រាមរយៈពេល ២០ ឆ្នាំនៅអាហ្វហ្គានីស្ថាន។
ប៉ុន្មានថ្ងៃបន្ទាប់ពីការដកទ័ពបានបញ្ចប់ ក្រុមតាលីបង់បានដង្ហែក្បួនរថពាសដែកផលិតដោយអាមេរិករាប់សិបគ្រឿង និងអាវុធដែលរឹបអូសបានពីកងកម្លាំងអាហ្វហ្គានីស្ថាន អំឡុងការកាន់កាប់របស់ក្រុមនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ខេត្ត តាលីបង់ Helmand ហាមបុរស កោរ ពុក មាត់ – ចង្ការ និងចាក់ បទ ចម្រៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


