ព័ត៌មានអន្ដរជាតិ
កូវីដមិនទាន់ស្ងាត់ ជប៉ុនផ្ទុះជំងឺផ្តាសាយបក្សីទៀត
ក្រសួងកសិកម្មបាននិយាយនៅថ្ងៃអង្គារទី១ខែធ្នូនេះថា ជំងឺផ្តាសាយបក្សីត្រូវបានគេរកឃើញនៅក្នុងខេត្តទី៤របស់ប្រទេសជប៉ុនស្របពេលរលកនៃការឆ្លងរោគនៅឯកសិដ្ឋានចិញ្ចឹមសត្វបានបង្កជាការផ្ទុះឡើងដ៏អាក្រក់បំផុតរបស់ប្រទេសនេះក្នុងរយៈពេលជាងបួនឆ្នាំចុងក្រោយ។
ក្រសួងបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា គ្រុនផ្តាសាយបក្សីត្រូវបានគេរកឃើញនៅកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងក្នុងទីក្រុង Hyuga នៃខេត្ត Miyazaki លើកោះ Honshu ភាគនិរតីប្រទេសជប៉ុន។ ក្រសួងបាននិយាយថា មិនមានលទ្ធភាពដែលមនុស្សនឹងឆ្លងជំងឺផ្តាសាយនេះពីការបរិភោគបក្សីឬស៊ុតនោះទេ។
ការផ្ទុះឡើងដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០១៦មក បានចាប់ផ្តើមកាលពីខែមុននៅក្នុងខេត្ត Kagawa លើកោះ Shikoku ដែលនៅជាប់នឹងកោះ Kyushu។
មាន់ចំនួន៤ម៉ឺនក្បាលនៅកសិដ្ឋាន Miyazaki នឹងត្រូវគេសម្លាប់និងកប់ខណៈការនាំចេញក្នុងរង្វល់ចម្ងាយ៣គីឡូម៉ែត្រជុំវិញកសិដ្ឋាននឹងត្រូវបានរឹតត្បិត។
សកម្មភាពថ្មីនេះមានន័យថា មាន់ជាង១.៨លានក្បាលនឹងត្រូវបានសម្លាប់ចាប់តាំងពីការផ្ទុះជំងឺចុងក្រោយបង្អស់បានចាប់ផ្តើម។
ការផ្ទុះជំងឺផ្តាសាយបក្សីចុងក្រោយរបស់ប្រទេសជប៉ុនគឺនៅខែមករាឆ្នាំ២០១៨ក្នុងខេត្ត Miyazaki ដដែលនេះនៅពេលមាន់ចំនួន៩១,០០០ក្បាលត្រូវបានសម្លាប់។
ការផ្ទុះដ៏ធំចុងក្រោយបំផុតគឺចន្លោះខែវិច្ឆិកាឆ្នាំ២០១៦ដល់ខែមីនាឆ្នាំ២០១៧នៅពេលមាន់សរុបចំនួន១.៦៧លានក្បាលត្រូវបានសម្លាប់ដោយសារតែជំងឺផ្តាសាយបក្សី H5N6៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ កូរ៉េខាងត្បូងហាមឃាត់ការនាំចូលសត្វបក្សីពីប្រទេសហុល្លង់ បន្ទាប់ពីផ្ទុះជំងឺផ្តាសាយបក្សី
ចុចអាន៖ និមិត្តសញ្ញាបក្សីទាំង ៥ តំណាងឲ្យហុងស៊ុយស្នេហា និងថាមពលខ្លាំងក្លាក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


