Connect with us

ព័ត៌មានអន្ដរជាតិ

ថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់របស់ ជប៉ុន ចាប់ផ្ដើមផលិត និងផ្គត់ផ្គង់លើទីផ្សារនៅចុងឆ្នាំនេះ

បានផុស

នៅ

ក្រុមហ៊ុនឱសថជប៉ុន Shionogi បានឲ្យដឹងថា ក្រុមហ៊ុនមានគម្រោងចាប់ផ្តើមផ្គត់ផ្គង់ថ្នាំគ្រាប់ព្យាបាលកូវីដលេបតាមមាត់ លើទីផ្សារនៅចុងឆ្នាំ ២០២១ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Shionogi មានបំណងចាប់ផ្តើមផលិតថ្នាំលេបព្យាបាលកូវីដនៅចុងឆ្នាំនេះ និងដើម្បីបង្កើតប្រព័ន្ធផ្គត់ផ្គង់ដែលមានទំហំធំល្មម ដោយអាចផ្ដល់ថ្នាំនេះទៅដល់មនុស្ស ១ លាននាក់ ។

ទន្ទឹមនោះ លោក Isao Teshirogi ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានបង្ហាញពីភាពរីករាយក្នុងការចាប់ផ្តើមចែកចាយថ្នាំកូវីដនៅឆ្នាំនេះ ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតូក្យូកាលពីថ្ងៃពុធ ។

លោក Teshirogi បាននិយាយថា “យើងក៏អាចផ្គត់ផ្គង់ថ្នាំលេបតាមមាត់ដែលមានសុវត្ថិភាពនេះ រហូតដល់ខែមករា និងខែមីនាឆ្នាំក្រោយផងដែរ” ។

ក្រុមហ៊ុន Shionogi កំពុងបង្កើតថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់សម្រាប់អ្នកជំងឺកូវីដដែលមានរោគសញ្ញាស្រាល និងមធ្យម ហើយថ្នាំនេះអាចទប់ស្កាត់ការរីករាលដាលនៃវីរុសនៅក្នុងខ្លួនមនុស្ស ឲ្យជាសះស្បើយក្នុងរយៈពេល ៥ ថ្ងៃប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមការសាកល្បងព្យាបាលលើកដំបូងដើម្បីពិនិត្យសុវត្ថិភាពថ្នាំនេះកាលពីខែកក្កដា ខណៈដំណាក់កាលទី ២ និងទី ៣ បានចាប់ផ្តើមក្នុងពេលដំណាលគ្នាកាលពីថ្ងៃចន្ទលើមនុស្សប្រហែល ២,០០០ នាក់ ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Shionogi គ្រោងនឹងចាប់ផ្តើមការសាកល្បងព្យាបាលលើថ្នាំនេះនៅក្រៅប្រទេសផងដែរ ហើយសង្ឃឹមថា ថ្នាំនេះនឹងទទួលបានការយល់ព្រមជាពិសេស សម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Japan News

ចុចអាន ៖ ថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់របស់ ជប៉ុន ឈានដល់ការសាកល្បងព្យាបាលជាសះស្បើយត្រឹម ៥ ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម