Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ថ្មី​ប្តេជ្ញា​​លះ​​បង់​ខ្លួន​ដើម្បី​បញ្ចប់​វិបត្តិ​កូវីដ

បានផុស

នៅ

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ថ្មី លោក Fumio Kishida នៅ​ថ្ងៃ​សុក្រ ទី​៨​ ខែ​តុលា​នេះ​បាន​និយាយ​ថា លោក​នឹង​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពីសមត្ថភាព​​ដើម្បី​នាំ​ជប៉ុន​ចេញ​ឲ្យ​ផុត​ពី​វិបត្តិ​កូវីដ-១៩ ហើយ​ក៏​​ការពារ​ទឹក​ដី និង​ប្រជាជន​ពី​គ្រោះ​ធម្មជាតិ។​

លោក Kishida ទើប​ទទួល​​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​​ចំ​​ពេល​វិបត្តិ​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​លោក​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ពេល​លោក​ត្រូវ​បាន​ជំនួសលោក Yoshihide Suga ដែល​បានលាលែង​ពី​តំណែង​ក្នុង​ពេល​វិបត្តិ​កូវីដ។

ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ជប៉ុន​បាន​ធ្លាក់​ចុះ​ថ្មី​ៗ​នេះ និង​​គ្រា​អាសន្ន​ជា​យូរ​​​តាម​រដ្ឋ​​ផ្សេង​ៗ​​ត្រូវ​បាន​លើក​ចេញ​នៅ​ខែ​នេះ។

លោក Fumio Kishida (កណ្តាល)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kishida  មាន​ប្រសាសន៍​ក្នុង​សុន្ទរកគោលការណ៍​លើក​ដំបូង​​ទៅ​កាន់​រដ្ឋសភា​ថា ៖«ខ្ញុំ​ប្តេជ្ញា​​លះ​បង់​ទាំង​កម្លាំង​កាយ-​ចិត្ត​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ជាតិ​មួយ​នេះ​ជា​មួយ​ប្រជា​ជន ឆ្លាក់​យុគ​សម័យ​កាល​ថ្មី និងបន្ត​ទៅ​មនុស្ស​ជំនាន់​ក្រោយ​​នៅ​ក្នុង​ប្រទេស​ដែល​ប្រជា​ពលរដ្ឋសំបូរ​ដោយ​បេះ​ដូង»។

ការ​សាក​ល្បង​​ដ៏​ធំលើក​ដំបូង​​សម្រាប់​លោក​គឺ​​ត្រូវ​​ដឹក​នាំ​គណបក្ស​ប្រជា​ធិបតេយ្យ​សេរី (LDP) កំពុង​កាន់​អំណាច​ដើម្បី​​​បោះ​ឆ្នោត​សកល​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា។

អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​​អាយុ​៦៤​ឆ្នាំ​ដែល​ល្បី​ជា​អ្នក​បង្កើត​ការ​ឯកភាព​ទាបមាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​នឹង​ដាក់​ចេញ​រួម​គ្នា​យ៉ាង​ឆាប់​រហ័ស​នូវ​កញ្ចប់​ថវិកា​ជំរុញ​ដើម្បី​គាំទ្រ​ដល់​អ្នក​​​រង​ផលប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដោយ​កូវីដ-១៩ និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ដើម្បី​ធានា​បាន​នូវ​ប្រភព​ធន​ធាន​វេជ្ជសាស្ត្រ។​

នៅ​ក្នុង​សុន្ទរថា លោកមិន​បាន​បញ្ជាក់​ពី​ទំហំ​កញ្ចប់​ថវិកា​​ប៉ុន្មាន​ឡើយ​ដើម្បី​គាំទ្រ​នោះ​ទេ ប៉ុន្តែ​កាល​ពី​ខែ​មុន​លោក​បាន​ស្នើកញ្ចប់​ថវិកា​​ចំនួន​២៦៨​លាន​ដុល្លារ​អាមេរិក។

មុន​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Shunichi Suzuki បាន​លើក​ឡើង​ថា លោក​សង្ឃឹម​ប្រមូល​ថវិកា​បន្ថែម​ដើម្បី​​មូលនិធិ​ជា​បន្ទាន់​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត ហើយ​ឲ្យ​រដ្ឋសភា​អនុម័តនៅ​ចុង​ឆ្នាំ​នេះ។

លោក Kishida បាន​គូស​បញ្ជាក់​ពី​តម្រូវ​ការ​ដើម្បី​គាំទ្រ​ដល់​អ្នក​​​ដែល​​ត្រូវ​ការ​ដើម្បី​ទទួល​បាន​កិច្ច​សហ​ប្រតិបត្តិការជា​សាធារណៈ ហើយ​លោក​បាន​អំពាវ​នាវ​ឲ្យ​សង​ជា​សាច់​ប្រាក់​ដល់​ក្រុម​ហ៊ុន​ដែលរង​ផល​ប៉ះ​ពាល់​ដោយ​កូវីដ។

លោក​ក៏​បាន​សន្យា​ផ្តល់​ជា​សាច់​ប្រាក់​ដល់​កម្មករ​មិន​ទៀង​ទាត់ គ្រួសារ​ជា​មួយ​កូន និង​អ្នក​ដែលខ្វះ​ខាត​ដោយ​សារ​កូវីដ-១៩។

លោក Kishida បាន​បញ្ជាក់​ជា​ថ្មី​ចំពោះ​ការ​ដោះ​ស្រាយ​របស់​ខ្លួន​ដើម្បីទប់​ស្កាត់អតិផរណា និង​បាន​និយាយ​ថា លោកនឹង​សង្កត់​ធ្ងន់​ទាំង​លើ​ការ​បន្ធូរ​​បន្ថយ​រូបិយវត្ថុ ការ​ចំណាយ​សារព័ត៌មាន​ពន្ធ​រហ័ស និង​យុទ្ធសាស្ត្រ​សម្រាប់​កំណើន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម