ព័ត៌មានអន្ដរជាតិ
ថ្ងៃបិទបញ្ចប់ចុះឈ្មោះបោះឆ្នោត កូនស្រីលោក Duterte បែរដកខ្លួនជាបេក្ខភាព ប្រធានាធិបតី ហ្វីលីពីន
ថ្ងៃសុក្រគឺជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រធានាធិបតីហ្វីលីពីននាខែឧសភាខាងមុខ ។ លោកស្រី Sara Duterte កូនស្រីរបស់ប្រធានាធិបតីបច្ចុប្បន្នលោក Rodrigo Duterte ដែលត្រូវបានគេមើលឃើញថាជាបេក្ខជនដ៏មានសក្ដានុពលមួយរូបននោះ បាននិយាយថា លោកស្រីនឹងមិនឈរឈ្មោះនោះទេ ។

ផ្ទុយទៅវិញលោកស្រីនិយាយថា លោកស្រីនឹងស្វែងរកអាណត្តិមួយទៀតជាចៅហ្វាយក្រុង Davao ភាគខាងត្បូងប្រទេស ។ ប៉ុន្តែនៅតែមានឱកាសដែលលោកស្រីអាចចូលរួមប្រកួតប្រជែងប្រធានាធិបតីនៅពេលក្រោយ ហើយលោកស្រីអាចចូលធ្វើជាតំណាងសម្រាប់បេក្ខជនម្នាក់ទៀតដូចឪពុករបស់លោកស្រីធ្លាប់ធ្វើកាលពីឆ្នាំ ២០១៦ ។
ទន្ទឹមនោះ អ្នកដែលបានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីរួចហើយនោះ ក៏មានសមាជិកព្រឹទ្ធសភា Manny Pacquiao ដែលជាជើងឯកប្រដាល់លំដាប់ពិភពលោកចូលនិវត្តន៍ ។

លោកអះអាងថា រដ្ឋាភិបាលរបស់លោក Rodrigo Duterte បានប្រើប្រាស់លុយដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ។
រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះរារាំងលោកប្រធានាធិបតី Duterte មិនឲ្យស្វែងរកអាណត្តិទីពីរ ។ លោកធ្លាប់បាននិយាយថា លោកនឹងឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតី ប៉ុន្តែបន្ទាប់មកបានប្រកាសភ្លាមៗថា លោកនឹងមិនឈរឈ្មោះវិញ ហើយនឹងចូលនិវត្តន៍ពីនយោបាយតែម្ដង ។
គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនប្រធានាធិបតីប្រទេសហ្វីលីពីន នឹងចាប់ផ្តើមជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ Pacquiao ឈរឈ្មោះប្រជែង តំណែងប្រធានាធិបតី ហ្វីលីពីន ជាផ្លូវការ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


