ព័ត៌មានអន្ដរជាតិ
អ្នកចាក់ Johnson & Johnson ហើយចាក់វ៉ាក់សាំងប្រភេទ mRNA ជាដូសទី ២ បង្កើតការឆ្លើយតបអង់ទីគ័រកាន់តែខ្លាំង
យោងតាមទិន្នន័យថ្មីបានឲ្យដឹងថា អ្នកដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Johnson & Johnson នឹងមានការឆ្លើយតបអង់ទីគ័រកាន់តែខ្លាំង ប្រសិនបើពួកគេទទួលការចាក់វ៉ាក់សាំងប្រើបច្ចេកវិទ្យាប្រភេទ mRNA ជាដូសទី ២ ។

វាកើតឡើង ស្របពេលដែលក្រុមហ៊ុនវ៉ាក់សាំង Johnson & Johnson បានស្នើសុំឲ្យរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) អនុម័តការចាក់វ៉ាក់សាំងវ៉ាក់សាំងតែមួយដូសរបស់ខ្លួន ជាដូសជំរុញ ។
ដោយដកស្រង់ប្រភពចេញពីវិទ្យាស្ថានសុខភាពជាតិអាមេរិក (NIH) ) សារព័ត៌មាន Axios បានរាយការណ៍ថា ទិន្នន័យបន្ថែមពីការចាក់វ៉ាក់សាំងប្រភេទ mRNA ជាដូសជំរុញ បន្ទាប់ពីចាក់វ៉ាក់សាំង Johnson & Johnson នឹងត្រូវបញ្ជូនទៅ FDA នៅថ្ងៃសុក្រខាងមុខនេះ ។

គួរបញ្ជាក់ថា វ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA មានដូចជា វ៉ាក់សាំង Pfizer-BioNTech និងវ៉ាក់សាំង Moderna របស់អាមេរិក ហើយវាតម្រូវឲ្យចាក់ ២ ដូស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ English Newstrack
ចុចអាន ៖ ក្រុមហ៊ុន Merck កំពុងនាំយកថ្នាំព្យាបាលកូវីដ Molnupiravir ទៅប្រទេសជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


