Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បណ្ដេញយន្តហោះទម្លាក់គ្រាប់បែក អាមេរិក ចេញពីសមុទ្រជប៉ុន

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្ដហោះចម្បាំងរុស្ស៊ីមួយគ្រឿងបានស្ទាក់ចាប់ និងបណ្ដេញយន្តហោះទម្លាក់គ្រាប់បែក B-1B Lancer របស់អាមេរិក បន្ទាប់ពីរ៉ាដាបានចាប់ជាប់នៅជិតដែនអាកាសរបស់ប្រទេសនៅលើសមុទ្រជប៉ុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាននិយាយថា “យន្តហោះចម្បាំងធុន MiG-31 មួយគ្រឿងបានប្រញាប់ប្រញាលដើម្បីកំណត់គោលដៅពីលើអាកាស និងការពារកុំឲ្យយន្តហោះទម្លាក់គ្រាប់បែកអាមេរិកបំពានព្រំដែនរដ្ឋរុស្ស៊ី” ។

សេចក្តីថ្លែងការណ៍របស់ក្រសួងត្រូវបានចេញតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧបទ្ទវហេតុមួយទៀតនៅសមុទ្រជប៉ុន នៅពេលដែលនាវាពិឃាត Chafee (DDG-90) របស់កងទ័ពជើងទឹកអាមេរិកបានចូលទៅជិតទឹកដីរុស្ស៊ី ហើយព្យាយាមឆ្លងដែន ។

ទោះយ៉ាងណា នាវាប្រយុទ្ធប្រឆាំងនឹងនាវាមុជទឹកដ៏ធំមួយឈ្មោះ Admiral Tributs នៃកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ីបានគ្រប់គ្រង ហើយបានបណ្ដេញនាវាឈ្លានពាននោះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក ពូទីន ព្រមានថា ប្រទេសក្រៅតំបន់កុំជ្រៀតជ្រែកបញ្ហាជម្លោះនៅ សមុទ្រចិនខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម