ព័ត៌មានអន្ដរជាតិ
ក្រុមទំនើងកាន់តែកាង ខណៈរដ្ឋាភិបាលហៃទីពិបាកទប់ទល់
នៅពេលនាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry ព្យាយាមដឹកនាំធ្វើពិធីរំលឹកដល់មរណភាពរបស់បិតាឯករាជ្យប្រទេសម្នាក់កាលពីថ្ងៃអាទិត្យម្សិលមិញ គណៈប្រតិភូរបស់លោកត្រូវបានរារាំងដោយមានការផ្ទុះអាវុធជំរុញឲ្យពួកគេដកខ្លួន។
វាជាសញ្ញាមួយទៀតនៃអំណាចរបស់ក្រុមទំនើងកំពុងកើនឡើងនៅប្រទេសមួយនេះ ខណៈកាលពីថ្ងៃសៅរ៍ក៏មានការចាប់ពង្រត់ក្រុមអ្នកផ្សព្វផ្សាយសាសនាគ្រឹស្ថកំពុងធ្វើដំណើរនៅជិតទីក្រុង Port-au-Princeដែរ។
សកម្មជនសិទ្ធិមនុស្ស លោក Pierre Esperance បាននិយាយថា ក្រុមទំនើងកាន់តែស្រួលក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មនៅដែនដីដែលពួកគេកាន់កាប់ចាប់តាំងពីការធ្វើឃាតលោកប្រធានាធិបតី Jovanel Mois កាលពីខែកក្កដា និងគ្រោះរញ្ជួយដីខែសីហាមក។

លោក Esperance ជានាយកប្រតិបត្តិបណ្តាញការពារសិទ្ធិមនុស្សជាតិបាននិយាយថា ៖«រដ្ឋាភិបាលដែលទើបបង្កើតបាន៣ខែទន់ជ្រាយដើម្បីបង្ក្រាបនឹងក្រុមបះបោរ។ គ្មានផែនការ គ្មានវិធីណាដើម្បីប្រយុទ្ធនឹងអសន្តិសុខឡើយ។ កម្លាំងប៉ូលិសជាតិមិនត្រូវបានពង្រឹង»។
ក្រុមផ្សព្វផ្សាយសាសនាគ្រឹស្ថ Aid Ministries បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ជនជាតិអាមេរិក១៦នាក់ និងកាណាដា១នាក់ត្រូវបានចាប់ពង្រត់ពេលកំពុងធ្វើដំណើរទៅមណ្ឌលកុមារកំព្រាមួយ។
អ្នកជំនាញសន្តិសុខសង្ស័យថា ពាក់ព័ន្ធនឹងក្រុមទំនើងហៅថា 400 Mavojo ដែលគ្រប់គ្រងសង្កាត់ Croix-des-Bouquets ដែលមានចម្ងាយប្រមាណ១៣គីឡូម៉ែត្រពីទីក្រុង Port-au-Prince។
បព្វជិត៥រូប និងដូនជី២រូប ក្នុងនោះមានជនជាតិបារាំង២រូបត្រូវបានចាប់ពង្រត់នៅសង្កាត់ Croix-des-Bouquets កាលពីខែមេសាដែលឧក្រិដ្ឋកម្មនេះសង្ស័យពាក់ព័ន្ធនឹងក្រុមទំនើង 400 Mavozos។
កាលពីថ្ងៃអាទិត្យ ពិធីរំលឹកដល់លោក Jean-Jacques Deslains ដែលបានប្រកាសប្រទេសហៃទីឯករាជ្យពីបារាំងនៅឆ្នាំ១៨០៤ គ្រោងរៀបចំនៅតំបន់ Pont-Rouge ភាគខាងកើតទីក្រុង Port-au-Prince ដែលជាកន្លែងលោក Deslin ត្រូវបានគេសម្លាប់នៅឆ្នាំ១៨០៦។
អាជ្ញាធរហៃទីពិបាកជាច្រើនឆ្នាំមកហើយក្នុងការរៀបចំពិធីនៅទីនោះដោយសារវត្តមានក្រុមទំនើង G9 ដឹកនាំដោយអតីតមន្ត្រីប៉ូលិសលោក Jimmy Cherzier។ ដោយសារមិនអាចប្រារព្ធនៅទីនោះបាន ពួកមន្ត្រីសម្រេចយកកម្រផ្កាទៅដាក់នៅសារមន្ទីរជាតិជំនួសវិញ។
យ៉ាងហោចណាស់ មានការចាប់ពង្រត់៦២៨ករណីបានកើតឡើងនៅប្រទេសហៃទីត្រឹមរយៈពេល៩ខែដំបូងនៅឆ្នាំ២០២១នេះ ក្នុងនោះកើតឡើងចំពោះជនបរទេស២៩លើក។ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ និងវិភាគសិទ្ធិមនុស្សនៅហៃទី (CARDH)៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


