Connect with us

ព័ត៌មានអន្ដរជាតិ

កងកម្លាំងហ្វីលីពីនសម្លាប់ក្រុមឧទ្ទាមក្នុងការប៉ះទង្គិចគ្នាមួយ

បានផុស

នៅ

ប៉ូលិសបាននិយាយថា ក្រុមឧទ្ទាមកងទ័ពប្រជាជនថ្មី (NPA) ចំនួន ៥ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងរដ្ឋាភិបាលនៅក្នុងខេត្ត South Cotabato ភាគខាងត្បូងប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃពុធនេះ ។

លោកវរសេនីយ៍ឯក Jemuel Siason មេប៉ូលិសខេត្ត South Cotabato បាននិយាយថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅម៉ោងប្រហែល ៤ និង ៣៥ នាទីនៅឯភូមិដាច់ស្រយាលមួយនៅខេត្ត South Cotabato ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Siason បាននិយាយថា ក្រុមឧទ្ទាម NPA បានបាញ់ទៅលើទាហានរដ្ឋាភិបាល និងប៉ូលិស ហើយបន្ទាប់មកកងទ័ពបានបាញ់តបវិញដែលជាហេតុធ្វើឲ្យមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ ។

លោក Siason បានបន្ថែមថា មិនមានកងទ័ព ឬប៉ូលិសណាម្នាក់រងរបួស ឬស្លាប់ក្នុងការប៉ះទង្គិចនេះឡើយ ។

ក្រុមឧទ្ទាម NPA បានប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ១៩៦៩ ។ ពួកគេប្រមូលផ្តុំការវាយប្រហាររបស់ពួកគេនៅតាមតំបន់ជនបទ និងការប្រយុទ្ធគ្នាជាទ្រង់ទ្រាយតូចជាមួយយោធា ។

NPA ត្រូវបានគេប៉ាន់ស្មានថាមានកម្លាំងបច្ចុប្បន្នចំនួន ៣,០០០ នាក់ដែលជាចំនួនមួយទាបជាងកម្លាំងកំពូលរបស់ខ្លួនប្រហែល ២៥,០០០ នាក់នៅទសវត្សឆ្នាំ ១៩៨០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ មេៗក្រុមឧទ្ទាមកំពុងជួបជុំផឹកស៊ីត្រូវយន្តហោះគ្មានមនុស្សបើករបស់អាមេរិកវាយប្រហារ ស្លាប់ ១៥ នាក់

ចុចអាន ៖ លោក ត្រាំ ៖ ជួបគ្នា ៤ ឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម