ព័ត៌មានអន្ដរជាតិ
ភ្លៀង ៦ ថ្ងៃជាប់គ្នា ភាគខាងត្បូងប្រទេសថៃ កំពុងលិចលង់ធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀង
ស្របពេលប្រជាជាតិអាស៊ានទាំងមូលកំពុងទទួលរងឥទ្ធិពលខ្យល់ម៉ូសុងរដូវរងា ក្រោយរដូវវស្សាបញ្ចប់ទៅ បែរជាតំបន់ភាគខាងត្បូងប្រទេសថៃ កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងទៅវិញ ដោយសារភ្លៀងបានបង្អុលធ្លាក់ប្រមាណជិតមួយសប្តាហ៍ជាប់គ្នា។

ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន មកត្រឹមថ្ងៃអង្គារ៍ដើមសប្តាហ៍នេះ ភ្លៀងបានបង្អុលធ្លាក់យ៉ាងខ្លាំង នៅខេត្ត Nakhon Si Thammarat ដោយបានបង្កជាទឹកជំនន់ប៉ះពាល់ដល់សហគមន៍ពលរដ្ឋរាប់រយកន្លែង ក៏ដូចជាលិចលង់ដីស្រែដំណាំជាច្រើនទៀតផង។
លោក Kraisorn Wisitwong អភិបាលខេត្ត Nakhon Si Thammarat បាននិយាយកាលពីថ្ងៃពុធថា លោកបានណែនាំទៅកាន់ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយដើម្បីតាមដានស្ថានការណ៍ឲ្យដិតដល់ និងចាត់វិធានការបន្ទាន់សម្រាប់សហគមន៍ពលរដ្ឋរងផលប៉ះពាល់នៅពេលនេះ។
យោងតាមការអះអាងពីអភិបាលខេត្តខាងលើ ភូមិសរុប ៣៥១ ក្នុងស្រុកទាំង ១៥ បានកំពុងជន់លិចដោយជំនន់ទឹកភ្លៀង ប៉ះពាល់ដល់លំនៅឋានសរុប ១៦ ៧០៩ខ្នង និងពលរដ្ឋ ៤៧ ៩៣៩នាក់ ខណៈផ្ទះ ១៥ខ្នងត្រូវជំនន់បំផ្លាញទាំងស្រុង ដីស្រែ ២៩១ ១៥៦ហិកតា ត្រូវជន់លិច។

គិតត្រឹមថ្ងៃពុធ កម្ពស់ទឹកតាមតំបន់ជាច្រើនទូទាំងខេត្ត Nakhon Si Thammarat បានឡើងដល់កម្រិត ៧០-១០០ សង់ទីម៉ែត្រ នាំឲ្យផ្លូវសំខាន់ៗសម្រាប់តភ្ជាប់ពីខេត្តមួយទៅខេត្តមួយ មិនអាចឆ្លងកាត់បាន។
ទោះជាយ៉ាងណា មកទល់នឹងពេលនេះ មិនទាន់មានរបាយការណ៍ស្លាប់ក្នុងគ្រោះជំនន់ទឹកភ្លៀងនេះនៅឡើងទេ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


