Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលទទួលនាវាចម្បាំងទំនើបបំផុតរបស់ខ្លួន ស្របពេលមានភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់

បានផុស

នៅ

អ៊ីស្រាអែលបានទទួលនាវាចម្បាំងទំនើបបំផុតរបស់ខ្លួនកាលពីថ្ងៃពុធដោយពណ៌នាថា នាវាដែលផលិតនៅប្រទេសអាល្លឺម៉ង់នេះមានឈ្មោះថា “Shield” ឬ Saar-6 ខណៈភាពតានតឹងជាមួយក្រុងតេអេរ៉ង់កំពុងកើនឡើងពាក់ព័ន្ធនឹងការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់អ៊ីរ៉ង់លោក Mohsen Fakhrizadeh ។

នាវាចម្បាំង Saar-6 ដែលចតនៅកំពង់ផែ Haifa និងគំរូ ៣ ដូចគ្នាផ្សេងទៀតក្នុងការបង្កើតនៅឆ្នាំក្រោយនឹងនាំឲ្យមាននាវាមីស៊ីលចំនួន ១៥ គ្រឿងដែលបានដាក់ពង្រាយដោយកងទ័ពជើងទឹកអ៊ីស្រាអែល ហើយនឹងអនុវត្តបេសកកម្មរយៈចម្ងាយឆ្ងាយនៅសមុទ្រក្រហម និងឈូងសមុទ្រ Gulf ខណៈអ៊ីស្រាអែលក៏ចង់ការពារតំបន់ឧស្ម័នធម្មជាតិនៅតាមឆ្នេរសមុទ្រជិតប្រទេសលីបង់ដែលជាសត្រូវចាស់ដែលប្រទេសនេះផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនដូចកាំជ្រួចមីស៊ីលរបស់អ៊ីស្រាអែលមុនទេ នាវាចម្បាំង Saar-6 នឹងត្រូវបានបំពាក់ជាមួយប្រព័ន្ធការពារអេឡិចត្រូនិចសម្រាប់នាវាបាញ់មីស៊ីលដែលមានគន្លងរាបស្មើ និងប្រព័ន្ធការពារដែនសមុទ្រឈ្មោះ Iron Dome សម្រាប់បាញ់ទម្លាក់រ៉ុកកែតដែលមានមុំខ្ពស់ ។

មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកបាននិយាយថា ទាំងនេះគឺជាការប្រុងប្រយ័ត្នចំពោះនាវាបាញ់មីស៊ីល Yakhont ដែលផលិតដោយសូវៀត និងគ្រាប់រ៉ុក្កែត Khalij Fars ផលិតដោយអ៊ីរ៉ង់ដែលអ៊ីស្រាអែលជឿថាស្ថិតនៅក្នុងឃ្លាំងរបស់ក្រុម Hezbollah ។

កងទ័ពជើងទឹកមើលឃើញពីការគំរាមកំហែងដល់តំបន់ឧស្ម័នពីប្រទេសអ៊ីរ៉ង់ជាពិសេសបន្ទាប់ពីទីក្រុងតេអេរ៉ង់បានប្តេជ្ញាសងសឹកចំពោះការសម្លាប់មេក្លោងនុយក្លេអ៊ែរលោក Mohsen Fakhrizadeh កាលពីថ្ងៃសុក្រដែលបានស្តីបន្ទោសមកលើអ៊ីស្រាអែល ។

ទន្ទឹមនោះអ៊ីស្រាអែលមិនបានបញ្ជាក់ ហើយក៏មិនបានបដិសេធការទទួលខុសត្រូវចំពោះការធ្វើឃាតនេះដែរដែលបានកើតឡើងនៅពេលដែលអ៊ីរ៉ង់ថ្លឹងថ្លែងពីការសងសឹកតាមរបៀបណាចំពោះការធ្វើឃាតនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ ស្របពេលអ៊ីរ៉ង់ប្រកាសសងសឹក មកមើលឃ្លាំងអាវុធទំនើបៗដ៏គួរឲ្យខ្លាចរបស់អ៊ីស្រាអែលសិនទើបដឹងអស្ចារ្យប៉ុនណា

ចុចអាន ៖ “ពិភពលោកគួរតែអរគុណអ៊ីស្រាអែលចំពោះការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម