ព័ត៌មានអន្ដរជាតិ
៩ឆ្នាំទៀត មេដឹកនាំពិភពលោកសន្យាបញ្ឈប់ការបំផ្លាញព្រៃឈើ
ក្រុមមេដឹកនាំពិភពលោក COP26 នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងធំលើកដំបូងក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុនៅថ្ងៃអង្គារ៍នេះនៅពេលពួកគាត់សន្យាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើត្រឹមឆ្នាំ២០៣០។
ប្រទេសហត្ថលេខីនៅទីក្រុង Glasgow នឹងរាប់បញ្ចូលទាំងប្រេស៊ីលដែលមានព្រៃឈើ Amazon ដ៏ធំត្រូវបានកាប់បំផ្លាញ។

ការបាត់បង់ព្រៃឈើបានរួមចំណែកធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ ពីព្រោះវាបំផ្លាញព្រៃឈើដែលស្រួបយកឧស្ម័ន CO2។
ថវិកាបន្ថែមក៏ត្រូវការសន្យាដើម្បីការពារ និងស្តារព្រៃឈើឡើងវិញ។ ប្រទេសជាង១០០បាននិយាយថា ពួកគេនឹងចុះហត្ថលេខាលើកិច្ចសន្យាដែលគ្រប់ដណ្តប់លើព្រៃឈើទូទាំងពិភពលោកប្រហែលជា៨៥%។
រដ្ឋាភិបាលនៃប្រទេស២៨នឹងប្តេជ្ញាចិត្តលុបបំបាត់ការបំផ្លាញព្រៃឈើពីពាណិជ្ជកម្មម្ហូបអាហារជាសកល និងផលិតផលកសិកម្មផ្សេងៗដូចជាប្រេងដួង សណ្តែកសៀង និងកាកាវជាដើម។
ឧស្សាហកម្មទាំងនេះធ្វើឲ្យបាត់បង់ព្រៃឈើដោយសារយកទីកន្លែងសម្រាប់សត្វពាហនៈ និងដាំដំណាំ។

លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ដែលរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាកាសធាតុសកលនឹងអំពាវនាវឲ្យមានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដើម្បីការពារ និងស្តារព្រៃឈើឡើងវិញនៅលើផែនដី។
គោលសំខាន់ក្នុងកិច្ចប្រជុំអាកាសធាតុកំពូល COP26
- ការប្រែប្រួលអាកាសធាតុជាកង្វល់ធំបំផុតរបស់ពិភពលោក។ រដ្ឋាភិបាលត្រូវសន្យារួមដៃគ្នាដើម្បីកាត់បន្ថយការឡើងកម្តៅជាសកល។
- កិច្ចប្រជុំនៅទីក្រុង Glasgow ជាកន្លែងដែលការប្រែប្រួលអាចកើតឡើង។ លោកអ្នកត្រូវការតាមដានចំពោះការសន្យាដែលត្រូវបានធ្វើឡើងដោយប្រទេសដែលមានការបំពុលអាកាសធាតុធំបំផុតក្នុងពិភពលោក ដូចជា សហរដ្ឋអាមេរិក និងចិន ហើយប្រទេសក្រីក្រត្រូវគាំទ្រ។
- ជីវិតមនុស្ស និងសត្វទាំងអស់នឹងផ្លាស់ប្តូរ។ ការសម្រេចចិត្តត្រូវបានធ្វើនៅទីនេះអាចជះឥទ្ធិពលលើការងារ របៀបធ្វើឲ្យផ្ទះក្តៅ អ្វីដែលមនុស្សបរិភោគ និងមធ្យោបាយធ្វើដំណើរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


