ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីរិះគន់កិច្ចព្រមព្រៀងព្រៃឈើ COP26 ថា«អយុត្តិធម៌»
ប្រទេសឥណ្ឌូណេស៊ីបានរិះគន់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងសកលដើម្បីបញ្ឈប់ការបំផ្លាញព្រៃឈើដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០ ដែលប្រទេសនេះប្រហែលជាមិនអាចធ្វើបានតាមការសន្យា។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី Siti Nurbaya Bakar បាននិយាយថា អាជ្ញាធរមិនអាចធ្វើការសន្យាបានទេនូវអ្វីដែលខ្លួនមិនអាចធ្វើបាននោះ។ ការបង្ខំឥណ្ឌូណេស៊ីឲ្យប្តេជ្ញាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើឲ្យដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០គឺច្បាស់ក្រឡែតថា«មិនសមរម្យ និងអយុត្តិធម៌»។

ទោះបីជាប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រៃឈើ ក៏លោកស្រីនិយាយថា ការអភិវឌ្ឍនៅតែជាអាទិភាពចម្បងរបស់ឥណ្ឌូណេស៊ី។
កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំពិភពលោកជាង១០០ប្រទេសត្រូវបានប្រកាសកាលពីថ្ងៃចន្ទទី១ ខែវិច្ឆិកា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP26 នៅទីក្រុង Glasgow។ វាបានក្លាយជាការប្រកាសដ៏ធំលើកដំបូងរបស់កិច្ចប្រជុំកំពូលនេះ។
កិច្ចព្រមព្រៀងបានសន្យាបញ្ឈប់ និងស្តារព្រៃឈើត្រឹមឆ្នាំ២០៣០ ហើយមានទាំងការសន្យាកញ្ចប់ថវិកាជិត១៩.២ប៊ីលានដុល្លារអាមេរិក។
បង្ហោះនៅលើ Facebook មួយ លោកស្រី Nurbaya បានជំរុញឲ្យថា ធនធានធម្មជាតិដ៏មហាសាលរបស់ឥណ្ឌូណេស៊ីត្រូវតែប្រើដើម្បីផលប្រយោជន៍ដល់ប្រជាជន។ លោកស្រីបានលើកឡើងពីតម្រូវការកាប់ព្រៃឈើដើម្បីធ្វើផ្លូវថ្មីជាដើម។
លោកស្រីមានប្រសាសន៍សំដៅទៅលើឈ្មោះលោក Joko Widodo ថា ៖«ការអភិវឌ្ឍដ៏មហាសាលនៅក្នុងសម័យកាលរបស់លោកប្រធានាធិបតី Jokowi មិនត្រូវបញ្ឈប់ដោយសារការសាយភាយកាបូន ឬការកាប់ព្រៃឈើទេ។ ទ្រព្យសម្បត្តិធម្មជាតិរបស់ឥណ្ឌូណេស៊ីមានដូចជា ព្រៃឈើជាដើម ត្រូវតែគ្រប់គ្រងសម្រាប់ការប្រើប្រាស់ស្របតាមគោលការណ៍និរន្តរភាព»។

ជាមួយគ្នានេះ អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Mahendra Siregar បាននិយាយថា ការប្រើពាក្យពេចន៍លើកិច្ចព្រមព្រៀងថា «សន្យាបញ្ឈប់ការបំផ្លាញព្រៃឈើឲ្យដល់កម្រិតសូន្យ»គឺខុស និងភន់ច្រឡំ។
អ្នកជំនាញបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរបស់ COP26 ប៉ុន្តែពួកគេបានព្រមានថា កិច្ចព្រមព្រៀងពីមុននៅឆ្នាំ២០១៤បានបរាជ័យក្នុងការបញ្ឈប់ការបំផ្លាញព្រៃឈើទាំងស្រុង និងនិយាយថា ការប្តេជ្ញាចិត្តត្រូវតែបំពេញឲ្យខាងតែបាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


