ព័ត៌មានអន្ដរជាតិ
ទីក្រុងកំពង់ផែចិន ផ្អាកការជួញដូរអាហារក្លាស្សេ បន្ទាប់ពីផ្ទុះកូវីដ
ទីក្រុងកំពង់ផែ Dalian របស់ប្រទេសចិន បានបញ្ជាឲ្យអាជីវកម្ម គ្រប់គ្រងអាហារត្រជាក់ និងក្លាសេ្សដែលនាំចូលទាំងអស់ ត្រូវផ្អាកប្រតិបត្តិការ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពីសប្តាហ៍មុន។
ទីក្រុងនៅឆ្នេរសមុទ្រភាគឦសានប្រទេសចិនមួយនេះ បានរាយការណ៍ពីការឆ្លងកូវីដជាង ៨០ ករណីក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ដោយករណីមុនគេគឺជាបុគ្គលិកនៅក្នុងឃ្លាំងមួយនៅតំបន់ Zhuanghe នៃទីក្រុងកាលពីថ្ងៃទី៤ខែវិច្ឆិកា។

កាសែតគាំទ្រដោយរដ្ឋ Global Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរក្នុងតំបន់ បានចេញការបញ្ជានេះកាលពីថ្ងៃចន្ទទី៨ខែវិច្ឆិកា។
ខុសពីប្រទេសដទៃ ចិននិយាយថា អាហារក្លាសេ្សគឺបង្កហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ហើយអាជ្ញាធរបដិសេធទំនិញមកពីក្រៅប្រទេសប្រសិនបើមេរោគនេះ ត្រូវបានរកឃើញនៅលើប្រអប់ ថ្វីបើអង្គការសុខភាពពិភពលោកនិយាយថា អាហារ និងប្រអប់មិនមែនជាផ្លូវចម្លងដែលគេសន្មត់ក៏ដោយ។

Dalian គឺជាកំពង់ផែឈានមុខគេសម្រាប់ការដឹកជញ្ជូនអាហារសមុទ្រ ក៏ដូចជាផ្លែឈើ និងសាច់មួយចំនួនផងដែរ។
វិស័យម្ហូបអាហាររបស់ទីក្រុង Dalian បានប្រឈមនឹងការរអាក់រអួលយ៉ាងខ្លាំងកាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានចេញនូវតម្រូវការថ្មីសម្រាប់ឃ្លាំងផ្ទុករបស់ត្រជាក់ ដោយសារតែហានិភ័យនៃមេរោគឆ្លងចូលប្រទេសតាមអាហារដែលនាំចូល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asia One
ចុចអាន៖ មានវ៉ាក់សាំងចាក់ហើយ ពេលនេះ WHO ព្រមានខ្វះសឺរ៉ាំងវិញម្តងនៅឆ្នាំក្រោយ
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


