ព័ត៌មានអន្ដរជាតិ
ស្វាមីអធិការបតីអាល្លឺម៉ង់រិះគន់ចាស់ដៃថា ពលរដ្ឋអត់ចាក់វ៉ាក់សាំង«ខ្ជិលច្រអូស»
ស្វាមីរបស់លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានរិះគន់ចាស់ដៃពីពលរដ្ឋអាល្លឺម៉ង់ដែលមិនព្រមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩គឺខ្ជិលច្រអូស ដែលការរិះគន់នេះចំពេលមានសេចក្តីអំពាវនាវឲ្យបង្កើនវិធានការចាក់វ៉ាក់សាំងដើម្បីប្រយុទ្ធនឹងកូវីដដែលកំពុងកើនឡើងជាថ្មី។
ស្ថានភាពកូវីដនៅប្រទេសអាល្លឺម៉ង់បានវិលត្រឡប់មកអាក្រក់វិញដោយសារតែអត្រាចាក់វ៉ាក់សាំងទើបបាន៦៩%ប៉ុណ្ណោះដែលទាបជាងប្រទេសនៅអឺរ៉ុបខាងលិចដូចជា បារាំង អ៉ីតាលី និងអេស្ប៉ាញ។

លោក Joachim Sauer ជាស្វាមីរបស់លោកស្រីអធិការបតីបាននិយាយក្នុងបទសម្ភាសជាមួយកាសែតអ៉ីតាលីថា ៖«វាគួរឲ្យភ្ញាក់ផ្អើលណាស់ដែល១ភាគ៣នៃប្រជាជនអាល្លឺម៉ង់មិនគោរពតាមការរកឃើញបែបវិទ្យាសាស្ត្រ»។
លោកថា ៖«ផ្នែកមួយគឺដោយសារភាពខ្ជិលច្រអូស និងមិនពេញចិត្តរបស់ពលរដ្ឋអាល្លឺម៉ង់។ ផ្នែកមួយទៀតគឺជាមនុស្សដែលធ្វើតាមការកាត់ទោសខ្លួនឯង ជាប្រភេទមនោគមវិជ្ជាដែលពួកគេចាត់ទុកថា ការចាក់វ៉ាក់សាំងគឺផ្តាច់ការ»។ លោកបានបញ្ជាក់ថា ក្រុមនេះមានទាំងវេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្រមួយចំនួនទៀតផង។
ដូចភរិយារបស់ខ្លួនដែរ លោកគឺជាអ្នកឯកទេសគីមីវិទ្យា ហើយលោកបានទៅប្រទេសអ៉ីតាលីក្នុងដំណើរទស្សនកិច្ចសិក្សាមួយ។
ការរិះគន់របស់លោក Sauer បានកើតឡើងមួយថ្ងៃ បន្ទាប់ពីលោកស្រីអធិការបតី Merkel បានព្រមានថា អាល្លឺម៉ង់នឹងចាត់វិធានការទប់ស្កាត់កូវីដ-១៩មិនគ្រប់គ្រាន់ឡើយសម្រាប់រលកទី៤។
លោកស្រីអធិការបតីដែលនឹងចាកចេញពីតួនាទីរបស់ខ្លួន និងត្រូវជំនួសដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Olaf Scholz នាខែធ្នូខាងមុខនេះបានទទួចហើយទទួចទៀតឲ្យពលរដ្ឋអាល្លឺម៉ង់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


