ព័ត៌មានអន្ដរជាតិ
អង់គ្លេស រឹតបន្តឹងការធ្វើដំណើរមកពីអាហ្វ្រិក ដោយសារវីរុសបំប្លែងថ្មីដ៏គ្រោះថ្នាក់
ចក្រភពអង់គ្លេសនឹងដាក់ចេញនូវវិធានការរឹតបន្តឹងធ្វើដំណើរ សម្រាប់ប្រទេសអាហ្វ្រិកចំនួនប្រាំមួយ ដោយសារតែវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី ដែលអ្នកជំនាញចក្រភពអង់គ្លេសហៅថាជា “វីរុសបំប្លែងខ្លួនអាក្រក់បំផុតមិនធ្លាប់ជួបប្រទះនាពេលកន្លងមក”។

ជើងហោះហើរមកពីអាហ្រ្វិកខាងត្បូង ណាមីប៊ី ឡេសូតូ បុតស្វាណា អេស្វាធីនី និងស៊ីមបាវ៉េ នឹងត្រូវផ្អាកពីម៉ោង១២យប់ថ្ងៃសុក្រទៅ ហើយបន្ទាប់ពីម៉ោង៤ព្រឹកថ្ងៃអាទិត្យ អ្នកមកដល់ចក្រភពអង់គ្លេស នឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ។
យ៉ាងណាក្តី មកទល់ពេលនេះ មិនមានករណីនៃវីរុសប្រភេទនេះត្រូវបានគេរាយការណ៍ នៅក្នុងចក្រភពអង់គ្លេសនោះទេ។

រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Sajid Javid បានបង្ហោះ Twitter ថា “ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសហៅកាត់ UKHSA កំពុងស៊ើបអង្កេតលើវីរុសបំប្លែងខ្លួនដ៏គ្រោះថ្នាក់នេះ។ យើងត្រូវការទិន្នន័យបន្ថែមទៀត ប៉ុន្តែយើងកំពុងធ្វើការយ៉ាងប្រុងប្រយ័ត្ននាពេលបច្ចុប្បន្ន”។
លោក Javid និយាយថា វីរុសកូវីដបំប្លែងខ្លួនថ្មីមានលេខកូដ B.1.1.529 ដែលត្រូវបានកំណត់អត្តសញ្ញាណនៅអាហ្រ្វិកខាងត្បូង គឺអាចឆ្លងខ្លាំងជាងប្រភេទ Delta ហើយបានព្រមានថា “វ៉ាក់សាំងដែលពិភពលោកមាននាពេលបច្ចុប្បន្ន មានប្រសិទ្ធភាពតិចបំផុតទប់ទល់នឹងវីរុសនេះ”។

វីរុសនេះក៏មានធាតុបំប្លែងចំនួន៣០ប្រភេទផងដែរ ពោលច្រើនជាង Delta ទ្វេដង ហើយធាតុបំប្លែងទាំងនេះ ទំនងជាមានសមត្ថភាពគេចចេញពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ដែលបង្កើតឡើងដោយការឆ្លងមេរោគមុនៗ និងការចាក់វ៉ាក់សាំង។
ទោះបីជាយ៉ាងណាក៏ដោយ ដំណឹងល្អគឺថា B.1.1.529 អាចត្រូវបានរកឃើញជាមួយនឹងការធ្វើតេស្តម៉ាស៊ីន PCR ធម្មតា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ អ្នកវិទ្យាសាស្រ្តបារម្ភខ្លាំង! រកឃើញវីរុសកូវីដបំប្លែងខ្លួន សាហាវជាងគេបំផុត
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


