Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ថ្កោលទោសកិច្ចព្រមព្រៀង AUKUS ថាជា ឧបករណ៍សង្គ្រាម នុយក្លេអ៊ែរ របស់ អាមេរិក

បានផុស

នៅ

យោងតាមសារព័ត៌មាន Yonhap បានរាយការណ៍កាលពីថ្ងៃអង្គារថា  កូរ៉េខាងជើងបានរិះគន់ភាពជាដៃគូសន្តិសុខត្រីភាគីថ្មី ដោយហៅវាថាជា “ឧបករណ៍នៃសង្គ្រាម” របស់សហរដ្ឋអាមេរិក ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពពិភពលោក ។

សេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការបរទេសកូរ៉េខាងជើងបានឲ្យដឹងថា កូរ៉េខាងជើងបាននិយាយថា កិច្ចព្រមព្រៀង AUKUS នាំយកពពកខ្មៅនៃសង្គ្រាមនុយក្លេអ៊ែរមកពិភពលោក ។

សេចក្តីថ្លែងការណ៍បាននិយាយថា “ក្តីបារម្ភកើតចេញពីការពិតដែលថាវេទិកាសន្តិសុខគ្រោងនឹងផ្ទេរទៅឲ្យប្រទេសអូស្ត្រាលីនូវបច្ចេកវិទ្យាក្នុងការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក ដែលជាប្រទេសមានសង្គ្រាម និងការឈ្លានពានដ៏ធំបំផុតរបស់ពិភពលោក” ។

វាមិនមែនជាលើកទីមួយទេ ដែលក្រុងព្យុងយ៉ាងបង្ហាញក្តីបារម្ភអំពីកិច្ចព្រមព្រៀង AUKUS ។ កាលពីដើមខែកញ្ញា អ្នកតំណាងម្នាក់របស់ក្រសួងការបរទេសកូរ៉េខាងជើងបានហៅវាថាជាជំហានដ៏គ្រោះថ្នាក់បំផុតដែលអាចនាំទៅដល់ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ និងធ្វើឲ្យប៉ះពាល់ដល់តុល្យភាពយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

យោងតាមមន្ត្រីនោះ សម្ព័ន្ធការពារជាតិថ្មីបានផ្តល់សញ្ញាថា កូរ៉េខាងជើងចាំបាច់ត្រូវបន្តពង្រឹងសមត្ថភាពការពាររបស់ខ្លួនក្នុងរយៈពេលវែង ដើម្បីត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងសន្តិសុខពិភពលោក ។

ការ​ប្រកាស​ពី​សម្ព័ន្ធភាព AUKUS បាន​ធ្វើ​ឡើង ​ចំពេល​ដែល​មាន​ភាព​តានតឹង​បន្ត​រវាង​អាមេរិក និង​ចិន ។ ក្រោយមកទៀតក៏ស្ថិតក្នុងចំណោមបណ្តាប្រទេសដែលបានរិះគន់កិច្ចព្រមព្រៀង AUKUS សម្រាប់ការបង្កើត “មូលដ្ឋានទ័ព” ដែលនឹងធ្វើឲ្យការប្រកួតប្រជែងអាវុធកាន់តែស៊ីជម្រៅ និងធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយនុយក្លេអ៊ែរ ។

រឿងអាស្រូវទូទាំងពិភពលោកនេះបានកើតឡើង បន្ទាប់ពីការបែកបាក់នៃកិច្ចព្រមព្រៀងនាវាមុជទឹកទ្រង់ទ្រាយធំរវាងបារាំង និងអូស្ត្រាលីកាលពីខែកញ្ញា ។ ទីក្រុងប៉ារីសបានសម្តែងការខឹងសម្បារចំពោះកិច្ចព្រមព្រៀងការពារជាតិថ្មីរបស់ទីក្រុងកង់បេរ៉ាជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ ដែលពាក់ព័ន្ធនឹងការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរយ៉ាងហោចណាស់ ៨ គ្រឿង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ កូរ៉េ​ខាង​ជើង​ ប្រហារជីវិតនិស្សិតម្នាក់ ដោយសាររឿង “Squid Game” (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី អំពាវនាវដល់ សាធារណជនចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ ដើម្បីរួមចំណែកការពារជាតិមាតុភូមិ

កីឡា២២ នាទីutes មុន

មុន​ពេល​ចាកចេញ លោក Munoz ចាត់​ទុកក្លិប ព្រះខ័នរាជស្វាយរៀង ជា​កន្លែង​ដ៏​ត្រឹម​ត្រូវក្នុង​អាជីព​

កីឡា២៥ នាទីutes មុន

លន​ បញ្ញា​ អំពាវនាវ​អ្នក​នៅ​ជិតៗ​រដ្ឋ​វ៉ាស៊ីនតោន​សូម​មក​គាំទ្រ​ក្រុម​គុនខ្មែរ​ប្រកួត​នៅ​ថ្ងៃទី៣១​ ឧសភា​

ជីវិតកម្សាន្ដ៣០ នាទីutes មុន

តារាកូរ៉េ៣រូបរងការចោទថា លួចប្រើនិមិត្តសញ្ញានយោបាយ ចំពេលប្រទេសត្រៀមបោះឆ្នោតប្រធានាធិបតី

នយោបាយ៥៩ នាទីutes មុន

ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយ​បើថៃមិនថយ «វ៉ៃ»

Sokha Hotels

ព័ត៌មានពេញនិយម