ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង Omicron ដំបូង៥នាក់ ក្នុងនោះអ្នកចាក់វ៉ាក់សាំងរួច២នាក់
ប្រទេសកូរ៉េខាងត្បូងបានកំពុងរងការវាយប្រហារពីកូវីដ-១៩អាក្រក់បំផុត និងចាត់វិធានការទប់ស្កាត់វីរុសបំប្លែងខ្លួនថ្មី Omicron ដែលកំពុងក្លាយជាក្តីបារម្ភទូទាំងពិភពលោក។
ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានឲ្យដឹងថា កាលពីថ្ងៃពុធមានករណីឆ្លងកូវីដ-១៩ចំនួន ៥២៦៦នាក់ដែលនេះជាចំនួនឆ្លងជាប់កំណត់ត្រាថ្មីបំផុត បន្ទាប់ពីចំនួនឆ្លងប្រចាំថ្ងៃកើនឡើងលើ៥០០០នាក់ជាលើកដំបូងចំពេលមានការព្រួយបារម្ភជុំវិញអ្នកជំងឺដែលកើតមានរោគសញ្ញាធ្ងន់ធ្ងរ។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូងបន្តថា កូរ៉េខាងត្បូងនឹងចាត់វិធានការធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃសម្រាប់អ្នកធ្វើដំណើរចូលទាំងអស់ដែលនឹងត្រូវប្រើពេល២សប្តាហ៍គិតចាប់ពីថ្ងៃសុក្រស្អែកទៅ។ បញ្ឈប់ការលើកលែងអ្នកដែលបានចាក់វ៉ាក់សាំងពេញដូសដែលផ្តល់ពីមុន។
វិធានការបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួន Omicron ៥នាក់ជាលើកដំបូងកាលពីថ្ងៃពុធ ក្នុងនោះមានអ្នកបានចាក់វ៉ាក់សាំងពេញដូស២នាក់ក៏ឆ្លងដែរដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ាដល់កូរ៉េខាងត្បូង ហើយបានក៏ឆ្លងដល់សមាជិកគ្រួសារពីរនាក់ និងមិត្តភក្តិម្នាក់ទៀត។
កូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងពេញជិត៩២%នៃមនុស្សធំ ហើយឥឡូវនេះកំពុងផ្តោតលើកុមារ ព្រមទាំងចាក់ដូសបន្ថែមទៀត ប៉ុន្តែអ្នកជំនាញបានព្រមានថា ករណីឆ្លងអាចនឹងកើនឡើងកាន់តែអាក្រក់ដោយសារវីរុសបំប្លែងថ្មីដែលមានសក្តានុពល។
រហូតដល់ពេលនេះ កូរ៉េខាងត្បូងមានករណីឆ្លងកូវីដសរុប៤៥៧៦១២នាក់ និងស្លាប់៣៧០៥នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


