ព័ត៌មានអន្ដរជាតិ
អង់គ្លេស ទិញវ៉ាក់សាំងជាង ១០០លានដូសបន្ថែម ទុកចាក់ដូសទី៤ ទី៥ ដើម្បីប្រយុទ្ធជាមួយ Omicron
ប្រទេសអង់គ្លេស បានទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ១១៤លានដូសបន្ថែមទៀត យកមកចាក់ជាដូសទី៤ ឬដូសទី៥ ដើម្បីការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីៗ។
វ៉ាក់សាំងបន្ថែមពីក្រុមហ៊ុន Moderna និង Pfizer នឹងត្រូវចែកចាយនៅឆ្នាំ ២០២២ និង ២០២៣ ដែលផ្តល់ឲ្យចក្រភពអង់គ្លេស នូវការផ្គត់ផ្គង់ថេរសម្រាប់រយៈពេលពីរឆ្នាំខាងមុខ។

នាយកដ្ឋានសុខាភិបាលបាននិយាយថា ពួកគេបានពន្លឿនការចុះហត្ថលេខាលើកិច្ចសន្យាថ្មី ស្របពេលមានការផ្ទុះឡើងនូវវីរុសកូវីដ១៩បំប្លែងខ្លួន Omicron ដែលទើបនឹងរកឃើញ។
ក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Moderna នឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន៦០លានដូសបន្ថែម ចំណែក Pfizer/BioNTech ចំនួន៥៤លានដូសបន្ថែម។

កិច្ចព្រមព្រៀងថ្មីដែលចរចាដោយក្រុមការងារវ៉ាក់សាំង របស់ចក្រភពអង់គ្លេសនេះ គឺធានានូវការទទួលបានវ៉ាក់សាំងជំនាន់ថ្មី ប្រសិនបើពួកគេត្រូវការដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស Omicron និងមេរោគគួរឲ្យព្រួយបារម្ភផ្សេងៗនាពេលអនាគត។
គួរបញ្ជាក់ថា ការប្រកាសនេះបានកើតឡើងស្របពេលដែលករណីនៃវីរុសបំប្លែងខ្លួន Omicron ថ្មីនៅក្នុងចក្រភពអង់គ្លេស បានកើនឡើងដល់៣២ករណីកាលពីថ្ងៃពុធ ខណៈទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានបញ្ជាក់ថា មានករណីចំនួន៩ទៀតត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស និងមួយករណីនៅក្នុងប្រទេសស្កុតឡែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ WHO និយាយប៉ុន្មានម៉ាត់នេះ ធ្វើឲ្យគ្រប់គ្នាធូរចិត្តបន្តិច អំពីវីរុសបំប្លែងខ្លួន Omicron
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


