ព័ត៌មានអន្ដរជាតិ
Microsoft នឹងបញ្ចេញទិន្នន័យបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ ក្រោយរឿងអាស្រូវរបស់ Bill Gates
ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft កាលពីថ្ងៃអង្គារបានអនុម័តសំណើសុំឲ្យក្រុមប្រឹក្សាភិបាលផ្សាយរបាយការណ៍ស្តីពីប្រសិទ្ធភាពនៃគោលនយោបាយបៀតបៀនផ្លូវភេទនៅ កន្លែងធ្វើការរបស់ខ្លួននៅ ក្នុងការបោះឆ្នោតដ៏កម្រមួយនៃការគាំទ្រសម្រាប់គំនិតផ្តួចផ្តើមនេះ ។
ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិត Software និង Hardware មួយនេះបានផ្តល់អនុសាសន៍ឲ្យម្ចាស់ភាគហ៊ុនបោះឆ្នោតទម្លាក់ ឬប្រឆាំងសំណើនេះ ប៉ុន្តែវាបែរជាទទួលបានសំឡេងគាំទ្រទៅ វិញរហូត ៧៧.៩៧ ភាគរយនៃការបោះឆ្នោតទាំងអស់ ។
ការសម្រេចចិត្តនេះកើតឡើងមួយឆ្នាំកន្លះ បន្ទាប់ពីសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានលាឈប់ពីតំណែងរបស់គាត់នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ក្រោយមានរបាយការណ៍ថា លោក Gates បានព្យាយាមចាប់ផ្តើមទំនាក់ទំនងជាមួយបុគ្គលិកក្រុមហ៊ុនក្នុងឆ្នាំ ២០០០ ដោយជំរុញឲ្យមានការស៊ើបអង្កេតលើក្រុមប្រឹក្សាភិបាល ។
ដូចក្រុមហ៊ុនធំៗផ្សេងទៀតដែរ ក្រុមហ៊ុន Microsoft ក៏បានស្វែងរកការកែសម្រួលកម្លាំងការងាររបស់ខ្លួនផងដែរ បន្ទាប់ពីការកើនឡើងនៃចលនា MeToo ខណៈបុគ្គលិកមួយចំនួនបាននិយាយអំពីបទពិសោធន៍នៃការយាយីនៅក្នុងក្រុមហ៊ុន ។
បើតាមសេចក្តីថ្លែងការណ៍ពីអ្នកតំណាងរបស់ក្រុមហ៊ុនបានឲ្យដឹងថា “ខណៈពេលដែលក្រុមហ៊ុន Microsoft បានធ្វើការស៊ើបអង្កេតផ្ទៃក្នុងជាមុនអំពីការយាយីផ្លូវភេទ និងការចោទប្រកាន់ពីការរើសអើងយេនឌ័រ វាបានបរាជ័យក្នុងការរាយការណ៍ប្រកបដោយតម្លាភាពលើការស៊ើបអង្កេតឯករាជ្យណាមួយដល់និយោជិត និងអ្នកវិនិយោគ ។ ដើម្បីជៀសវាងហានិភ័យផ្នែកច្បាប់ និងកេរ្តិ៍ឈ្មោះ និងរក្សាតម្លៃ ម្ចាស់ភាគហ៊ុន Microsoft ត្រូវតែបង្កើតវប្បធម៌នៃគណនេយ្យភាព និងតម្លាភាព ការពារបុគ្គលិកពីការយាយី និងការរើសអើងជាដើម” ។
សំណើរនេះបានស្នើសុំព័ត៌មានលម្អិតស្តីពីការស៊ើបអង្កេតលើនាយកប្រតិបត្តិ រួមទាំងលោក Bill Gates ក៏ដូចជាចំនួនករណីដែលក្រុមហ៊ុនបានពិនិត្យ និងរបៀបដែលពួកគេបានប្រព្រឹត្ត ។
ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនបានរៀបចំផែនការរួចហើយ ដើម្បីចាប់ផ្តើមចេញរបាយការណ៍ជារៀងរាល់ឆ្នាំ ស្តីពីការអនុវត្តច្បាប់នៃការយាយី និងការរើសអើង ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដែលខ្លួនបាននិយាយថា នឹងគ្របដណ្តប់យ៉ាងទូលំទូលាយនូវខ្លឹមសារនៃសំណើរបស់ម្ចាស់ភាគហ៊ុន ។ នោះរួមបញ្ចូលទាំងព័ត៌មានលម្អិតអំពីចំនួនករណីបៀតបៀន ភាគរយនៃពួកគេដែលក្រុមហ៊ុនអាចបញ្ជាក់បាន និងវិធីដែលក្រុមហ៊ុនឆ្លើយតបទៅ នឹងករណីទាំងនោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNBC
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន