ព័ត៌មានអន្ដរជាតិ
៥ខែទៀត Omicron អាចសម្លាប់ប្រជាជនអង់គ្លេស ដល់ទៅ ៧៥,០០០ នាក់ (មានវីដេអូ)
វីរុសបំប្លែងខ្លួន Omicron អាចបណ្តាលឲ្យមានមនុស្សស្លាប់ ចន្លោះពី ២៥,០០០នាក់ ទៅ ៧៥,០០០ នាក់ក្នុងប្រទេសអង់គ្លេស នារយៈពេល៥ខែទៀត ប្រសិនបើគ្មានវិធានការបន្ថែមណាមួយត្រូវបានធ្វើឡើងលើសពីផែនការ B ទេនោះ។
គំរូថ្មីពីសាលាអនាម័យ និងវេជ្ជសាស្ត្រត្រូពិចទីក្រុងឡុងដ៍ (LSHTM) បានប្រើទិន្នន័យពិសោធន៍ដើម្បីពិនិត្យមើលថាតើ វីរុសបំប្លែងខ្លួន Omicron អាចរីករាលដាលបែបណា នៅពេលប្រទេសឈានចូលដល់ឆ្នាំ២០២២។

ការសិក្សាបានបង្ហាញថា វីរុស Omicron អាចបង្កឲ្យមានករណីកូវីដ និងការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅប្រទេសអង់គ្លេស ច្រើនជាងក្នុងអំឡុងរលកនៃខែមករាឆ្នាំ២០២១ ប្រសិនបើវិធានការត្រួតពិនិត្យបន្ថែមមិនត្រូវបានធ្វើឡើងទេនោះ។
នៅក្រោមសេណារីយ៉ូមួយ វីរុសនេះអាចនាំទៅដល់ការចូលព្យាបាលនៅមន្ទីរពេទ្យក្នុងកម្រិតខ្ពស់បំផុតពោលគឺច្រើនជាង២,០០០នាក់ក្នុងមួយថ្ងៃ ខណៈការសម្រាកនៅមន្ទីរពេទ្យនឹងឈានដល់១៧៥,០០០នាក់ និងការស្លាប់ចំនួន២៤,៧០០នាក់នៅចន្លោះថ្ងៃទី១ខែធ្នូឆ្នាំ២០២១ ដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២២។

អ្នកជំនាញនិយាយថា វិធានការដូចជាការរឹតបន្តឹងលើបដិសណ្ឋារកិច្ចក្នុងផ្ទះ ការបិទកន្លែងកម្សាន្តមួយចំនួន និងការកំណត់លើទំហំប្រមូលផ្តុំចាប់ពីដើមឆ្នាំក្រោយ នឹងគ្រប់គ្រាន់ដើម្បីគ្រប់គ្រងរលកនេះ ដោយកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យបានចំនួន៥៣,០០០នាក់ និងការស្លាប់បាន៧,៦០០នាក់។
នៅក្រោមសេណារីយ៉ូអាក្រក់បំផុត ប្រសិនបើគ្មានវិធានការត្រួតពិនិត្យបន្ថែមទេនោះ អាចនឹងមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៩២,០០០នាក់និងមនុស្សស្លាប់៧៤,៨០០នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ ទីបំផុត សិង្ហបុរី មានអ្នកឆ្លង Omicron ក្នុងសហគមន៍ហើយ
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


