ព័ត៌មានអន្ដរជាតិ
វីរុស Omicron មានហានិភ័យខ្ពស់ណាស់ តែទិន្នន័យមានកំណត់
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វីរុសបំប្លែងខ្លួនថ្មីដែលដល់ពេលនេះរាលដាលឆ្លងជាង៦០ប្រទេសទូទាំងពិភពលោកបង្កហានិភ័យជាសកលខ្ពស់ណាស់ដោយមានភស្តុតាងមួយចំនួនបញ្ជាក់ពីការគេចផុតពីប្រសិទ្ធភាពការពាររបស់វ៉ាក់សាំងទៀតផង ប៉ុន្តែទិន្នន័យពីការធ្វើពិសោធអំពីការឈឺធ្ងន់ធ្ងរនៅមានកម្រិត។
អង្គការសុខភាពពិភពលោកបាននិយាយក្នុងការធ្វើសន្និសីទកាសែតបច្ចេកទេសថា ដល់ពេលនេះមានភាពមិនប្រាកដប្រជាអំពីវីរុសបំប្លែងខ្លួនថ្មី Omicron នៅឡើយពាក់ព័ន្ធនឹងការផ្លាស់ប្តូរទម្រង់របស់វាដែលប្រហែលជាមានកម្រិតឆ្លងខ្ពស់ជាង។

WHO និយាយដោយផ្អែកទៅលើការវាយតម្លៃបឋមកាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា ៖«ហានិភ័យទូទៅពាក់ព័ន្ធនឹងវីរុសថ្មី Omicron នៅតែមានកម្រិតខ្ពស់នៃហេតុផលមួយចំនួន»។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson និយាយកាលពីថ្ងៃចន្ទ ម្សិលមិញថា យ៉ាងហោចណាស់ មានអ្នកឆ្លងម្នាក់បានបាត់បង់ជីវិតដោយសារវីរុសបំប្លែង Omicron នៅចក្រភពអង់គ្លេស។
WHO បាននិយាយថា មានសញ្ញាពីដំបូងដែលមនុស្សបានចាក់វ៉ាក់សាំង និងធ្លាប់ឆ្លងកូវីដនឹងមិនអាចបង្កើតអង់ទីគ័រដើម្បីការពារមិនឲ្យឆ្លងវីរុស Omicron បានទេដែលអាចបណ្តាលឲ្យមានអត្រាឆ្លងខ្ពស់ និងផលវិបាកធ្ងន់ធ្ងរ។
អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនមិនច្បាស់ទេថាតើ Omicron អាចឆ្លងអាក្រក់ជាងវីរុស Delta ដែលរាតត្បាតខ្លាំងជាសកលឬយ៉ាងណានោះទេ។
បញ្ជាក់ពីការវាយតម្លៃរបស់ WHO អ្នកស្រាវជ្រាវសាកលវិទ្យាល័យ Oxford បានចេញផ្សាយពីការវិភាគមន្ទីរពិសោធមួយកាលពីថ្ងៃម្សិលមិញថា អង់ទីគ័រមានការធ្លាក់ចុះយ៉ាងខ្លាំងប្រឆាំងនឹងវីរុស Omicron សម្រាប់មនុស្សដែលចាក់វ៉ាក់សាំងពីរដូស។
នៅខណៈពេលអង់ទីគ័រការពារពីវ៉ាក់សាំង AstraZeneca និង BioNTech/Pfizer ត្រូវបានខូចខាត មានសេចក្តីសង្ឃឹមថា កោសិកា T-cells ដែលជាជន្ទល់ដ៏សំខាន់ទី២នៃការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំអាចការពារកុំឲ្យឈឺធ្ងន់ពីការវាយប្រហារកោសិកាមនុស្សដែលឆ្លងមេរោគបាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


