ព័ត៌មានអន្ដរជាតិ
ធ្លាក់ឧទ្ធម្ភាគចក្រយោធាពេលកំពុងហ្វឹកហាត់នៅ ថៃ ស្លាប់ទាំងគ្រូ និងកូនសិស្ស
ប្រភពពីយោធាថៃបាននិយាយថា ឧទ្ធម្ភាគចក្រមួយគ្រឿងកំពុងហោះហើរហ្វឹកហាត់ពីមជ្ឈមណ្ឌលអាកាសចរណ៍កងទ័ពក្នុងទីក្រុង Lop Buri បានធ្លាក់ និងផ្ទុះជាអណ្តាតភ្លើងនៅ ព្រឹកថ្ងៃអង្គារនេះ ដោយបានសម្លាប់នាវិកទាំងពីរនាក់ ។

ប្រភពបានឲ្យដឹងថា ឧទ្ធម្ភាគចក្រដែលផលិតដោយក្រុមហ៊ុន Enstrom Helicopter Corporation នៅ សហរដ្ឋអាមេរិក បានធ្លាក់នៅ ម៉ោងប្រហែល ៩ និង ៤០ នាទីព្រឹក ក្បែរការិយាល័យប្រៃសណីយ៍ទល់មុខជំរំកងទ័ព Jiraprawat ក្នុងស្រុក Muang នៃខេត្ត Nakhon Sawan ។
លោកវរសេនីយ៍ទោ Panpong Banchongplian គ្រូបង្រៀនហោះហើរ និងលោក Chanakorn Piamcharoen ជានិស្សិតអាកាសចរណ៍បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ ខណៈកំពុងហោះហើរហ្វឹកហាត់ជាមួយឧទ្ធម្ភាគចក្រផ្សេងទៀត ។

គួរបញ្ជាក់ថា កងទ័ពថៃបានទិញឧទ្ធម្ភាគចក្រប្រភេទ Enstrom 480B ចំនួន ២២ គ្រឿងពីក្រុមហ៊ុន Enstrom Helicopter Corporation ជា ២ ដំណាក់កាល ខណៈការទិញលើកដំបូងក្នុងឆ្នាំ ២០១១ មានចំនួន ១៦ គ្រឿង និងលើកទី ២ មានចំនួន ៦ គ្រឿងក្នុងឆ្នាំ ២០១៩ ហើយឧទ្ធម្ភាគចក្រដែលធ្លាក់នោះត្រូវបានគេរាយការណ៍ថាមានតម្លៃ ៧៤ លានបាត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ថៃ កែរូបមន្តវ៉ាក់សាំងកូវីដផលិតពីថ្នាំជក់ដំបូងបំផុតរបស់ខ្លួនប្រឆាំង Omicron
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


