ព័ត៌មានអន្ដរជាតិ
អតីតនិស្សិតតវ៉ា លោក Boric ក្លាយជាប្រធានាធិបតីឈីលីក្មេងបំផុត
បុរសឆ្វេងនិយមបានក្លាយជាប្រធានាធិបតីប្រទេសឈីលីក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីបានយកឈ្នះគូប្រជែងស្តាំនិយម។
ការបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញពេលនេះរាប់សន្លឹកឆ្នោតបានជោត៩៧%ហើយ ខណៈលោក Gabriel Boric ទទួលបានសំឡេងគាំទ្រ៥៥.៨%ដែលនាំមុខ១២%លើគូប្រជែងស្តាំនិយម Jose Antonio Kast។

រំលឹកកាលពី១០ឆ្នាំមុន លោក Gabriel Boric គ្រាន់តែជាអ្នកដឹកនាំសិស្សានុសិស្សម្នាក់នៅប្រទេសឈីលី ប្រមូលផ្តុំគ្នាតវ៉ារឿងប្រព័ន្ធអប់រំឯកជនដែលមានសិស្សរាប់ពាន់នាក់ចូលរួមនៅ Santiago។
ឥឡូវនេះសមាជិកសភាអាយុ៣៥ឆ្នាំទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនរហូតយកឈ្នះគូប្រជែងដ៏មានឥទ្ធិពលលោក Jose Antonio Kast អាយុ៥៥ឆ្នាំសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី២កាលពីថ្ងៃអាទិត្យ។
លោក Boric បានក្លាយជាប្រធានាធិបតីវ័យក្មេងបំផុត និងឆ្វេងនិយមបំផុតនៅក្នុងប្រវត្តិសាស្ត្រនាសម័យកាលទំនើបរបស់ឈីលី។
លោក Boric បានកំពុងដឹកនាំក្រុមសម្ព័ន្ធចម្រុះធំមួយរាប់ទាំងគណបក្សកុម្មុយនិស្ត និងបានឈ្នះពានគំរូសុខមាលភាពរដ្ឋដែលសន្យាដោះស្រាយវិសមភាពសង្គម។ កាលពីខែមុន នៅក្នុងការបោះឆ្នោតជុំទី១ លោកទទួលបានសំឡេងគាំទ្រជិត២៦% ខណៈ លោក Kast ដែលជាអ្នកការពារដ៏រឹងមាំលើសម័យកាលរបស់អតីតមេដឹកនាំផ្តាច់ការឧត្តមសេនីយ៍ Augusto Pinochet ទទួលបានសំឡេងគាំទ្រ២៨% ប៉ុន្តែនៅជុំទី២លោក Boric យកឈ្នះតែម្តង។

សម្រាប់អ្នករិះគន់ថា បុរសវ័យក្មេង Boric ជាបុគ្គលជ្រុលនិយម និងខ្វះបទពិសោធ។ ប៉ុន្តែការរិះគន់ទាំងនោះកំពុងក្លាយជាគុណសម្បត្តិជំរុញឲ្យលោកកាន់ល្បីក្នុងចំណោមយុវជនឈីលី ដែលភាគច្រើនស្គាល់លោកកំឡុងពេលពីរឆ្នាំចុងក្រោយនៃវិបត្តិសង្គម។
ក្នុងខែតុលា ឆ្នាំ២០១៩ ការតវ៉ាដ៏ធំសម្បើមមួយបានកើតឡើងក្នុងប្រទេសនៅពេលមនុស្សរាប់ម៉ឺននាក់ទាមទារឲ្យមានប្រាក់សោធននិវត្តរ៍ប្រសើរឡើង កំណែទម្រង់វិស័យអប់រំ និងការបញ្ចប់ប្រព័ន្ធសេដ្ឋកិច្ចដែលពួកគេជឿថា អនុគ្រោះដល់ក្រុមអ្នកមាន។
ភ្លាមៗនោះ លោក Boric បានក្លាយជាតំណាងដែលមានវោហាសាស្ត្រដ៏មានឥទ្ធិពល និងទាក់ទាញអ្នកគាំទ្រក្នុងចលនាសង្គម ព្រមទាំងធ្វើឲ្យភាពដឹកនាំរបស់លោកត្រូវបានប្រឆាំងដោយក្រុមសម្ព័ន្ធចម្រុះកណ្តាល-ស្តាំនិយមដែលត្រូវបានបង្កើតឡើងពីឆ្នាំ១៩៩០ដល់២០១០។
ចលនានោះបាននាំឲ្យប្រធានាធិបតីផុតអាណត្តិលោក Sebastian Pinera យល់ព្រមលើប្រជាមតិមួយដើម្បីផ្លាស់ប្តូរវិសោធកម្មរដ្ឋធម្មនុញ្ញដែលបន្សល់ទុកពីរបបផ្តាច់ការហូរឈាមរបស់លោក Pinochet។ កាលពីឆ្នាំមុន ពលលរដ្ឋឈីលីភ្លូកទឹក-ដីបោះឆ្នោតគាំទ្រលើសេចក្តីព្រាងផ្លាស់ប្តូរនេះ។ ផែនការនោះឥឡូវនេះបានដំណើរការដែលរដ្ឋធម្មនុញ្ញថ្មីនឹងត្រូវបានបោះឆ្នោតនាពាក់កណ្តាលឆ្នាំ២០២២។

ទម្រង់នយោបាយរបស់លោក Boric កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្នុងនោះមានសំណើរសម្រាប់ប្រព័ន្ធសុខាភិបាលសាធារណៈរួមបញ្ចូលកាន់តែច្រើន លុបបំបាត់បំណុលរបស់សិស្ស បង្កើនពន្ធសម្រាប់ទ្រព្យសម្បត្តិរបស់អ្នកមាន និងការកែប្រែប្រព័ន្ធសោធនឯកជនរបស់រដ្ឋដែលបន្សល់ទុកពីរបបយោធារបស់លោក Pinochet ជាដើម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


