Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់ដោយសារកំពូលព្យុះទីហ្វុងនៅ ហ្វីលីពីន កើនដល់ជិត ៤០០នាក់ (មានវីដេអូ)

បានផុស

នៅ

មនុស្សយ៉ាងតិច ៣៧៥នាក់ឥឡូវនេះ ត្រូវបានគេដឹងថាស្លាប់ បន្ទាប់ពីព្យុះដ៏ខ្លាំងមួយ វាយប្រហារប្រទេសហ្វីលីពីន ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំពូលព្យុះទីហ្វុង Rai ដែលមានខ្យល់បក់ល្បឿនប្រហែល ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង បានបង្ខំមនុស្សប្រហែល ៤០០,០០០ នាក់ រត់រកសុវត្ថិភាពនៅពេលវាវាយប្រហារ ប្រជុំកោះភាគអាគ្នេយ៍របស់ប្រទេស។

ស្របពេលជាមួយគ្នានោះដែរ មនុស្សប្រមាណ៥០០នាក់បានរងរបួស និង៥៦នាក់ទៀតត្រូវបានរាយការណ៍ថា បាត់ខ្លួន។

មាន​ការ​ភ័យ​ខ្លាចថា បំណាក់ដីច្រើនកន្លែង និង​ទឹក​ជំនន់ ​អាច​ឆក់​យក​ជីវិត​មនុស្ស​បន្ថែម​ទៀត។

សហព័ន្ធកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហមអន្តរជាតិ បានចាប់ផ្តើមការអំពាវនាវជាបន្ទាន់ ស្វែងរកទឹកប្រាក់២២លានដុល្លារអាមេរិក ដើម្បីផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះរយៈពេលវែង។

ទាហាន ឆ្មាំឆ្នេរសមុទ្រ និងអ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតរបស់ប្រទេសនេះ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។

យន្តហោះយោធា និងនាវាកងទ័ពជើងទឹក ក៏កំពុងនាំយកជំនួយទៅកាន់តំបន់ដែលរងគ្រោះខ្លាំងជាងគេផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ៣ប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងជួបគ្រោះមហន្តរាយខុសៗគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម