Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ប្រាប់ហេតុផលមិនឈរឈ្មោះបោះឆ្នោតឆ្នាំ២០២៤ (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ Joe Biden កាលពីថ្ងៃពុធបាននិយាយថា លោកគ្រោងឈរឈ្មោះសម្រាប់ការបោះឆ្នោតជាថ្មីនៅឆ្នាំ២០២៤ ប្រសិនបើនៅតែមានសុខភាពល្អ ប៉ុន្តែបើសិនជាលោកមិនមានសុខភាពល្អទេនោះ លោកមិនឈរឈ្មោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden បានធ្វើការអះអាងបែបនេះ ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ABC News លោក David Muir ដែលបានសួរប្រធានាធិបតីថា តើលោកមានបំណងឈរឈ្មោះបោះឆ្នោតជាថ្មីដែរឬទេ ជាពិសេសទាក់ទងនឹងការសន្យាដែលលោកបានធ្វើឡើងកាលពីឆ្នាំ២០២០ដែលថា លោកនឹងកាន់តំណែងរយៈពេលប្រាំបីឆ្នាំ ប្រសិនបើជាប់ឆ្នោត។

លោក Biden បានឆ្លើយថា “មែនហើយ ប៉ុន្តែមើលចុះ ខ្ញុំជាអ្នកគោរពជោគវាសនាដ៏អស្ចារ្យម្នាក់។ ជោគវាសនាបានជ្រៀតជ្រែកក្នុងជីវិតរបស់ខ្ញុំជាច្រើនដងមកហើយ។ ប្រសិនបើខ្ញុំមានសុខភាពល្អដូចខ្ញុំនៅពេលនេះ ហើយប្រសិនបើខ្ញុំមានសុខភាពល្អនាពេលអនាគត នោះជាការពិតខ្ញុំនឹងឈរឈ្មោះម្តងទៀត”។

បន្ទាប់មកលោក Muir បានសួរថាតើលោក Biden នឹងឈរឈ្មោះម្តងទៀតដែរឬទេ ប្រសិនបើលោក Trump ជាបេក្ខជនតទល់ជាមួយគាត់ម្តងទៀតនៅឆ្នាំ២០២៤?

លោក Biden ឆ្លើយតបថា “ប្រាកដណាស់។ ហេតុអ្វីបានជាខ្ញុំមិនឈរឈ្មោះប្រឆាំងនឹង Donald Trump ប្រសិនបើគាត់ជាបេក្ខជនតែងតាំង? នោះកាន់តែធ្វើឲ្យខ្ញុំចង់ឈរឈ្មោះ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Fox

ចុចអាន៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ អាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម