ព័ត៌មានអន្ដរជាតិ
Omicron គឺជាជំងឺឆ្លងរហ័សបំផុតទី ២ លើផែនដី
យោងតាមវេជ្ជបណ្ឌិតគ្រប់គ្រងការឆ្លងមេរោគទីក្រុង Cleveland បានឲ្យដឹងថា វីរុសកូវីដបំប្លែងខ្លួន Omicron គឺជាជំងឺឆ្លងរហ័សបំផុតទី ២ លើភពផែនដីនៅពីក្រោយជំងឺកញ្ជ្រឹល ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារលោកស្រី Claudia Hoyen សហនាយកគ្រប់គ្រងការឆ្លងនៃសាកលវិទ្យាល័យ University Hospitals បាននិយាយថា វីរុសបំប្លែងខ្លួន Omicron កំពុងរីករាលដាលដូចជា “ភ្លើងឆេះព្រៃ” នៅទូទាំងភាគឦសាននៃរដ្ឋ Ohio ហើយវាគឺជាផ្នែកមួយនៃការឆ្លងរហ័សបំផុតនៅលើភពផែនដី ។
លោកស្រីបញ្ជាក់ថា ជំងឺឆ្លងរហ័សបំផុតដែលមនុស្សស្គាល់គឺកញ្ជ្រឹល ។ Omicron ហាក់ដូចជាកើនឡើងទ្វេដងរៀងរាល់ ២ ទៅ ៣ ថ្ងៃ ដូច្នេះហើយទើបសេវាវេជ្ជសាស្រ្តនៅរដ្ឋ Ohio ភាគឦសានកំពុងធ្វើការលើការសន្មត់ថា ឆាប់ៗនេះ Omicron នឹងគ្របដណ្ដប់ករណីឆ្លងកូវីដភាគច្រើននៅក្នុងតំបន់ ។

ជាចុងក្រោយលោកស្រីបញ្ជាក់ថា បច្ចុប្បន្ន Omicron កំពុងគ្រប់ដណ្ដប់ ៧៣ ភាគរយលើករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ នៅក្នុងសហរដ្ឋអាមេរិក ។ តួលេខនេះតំណាងឲ្យការកើនឡើងយ៉ាងខ្លាំងពី ១៣ ភាគរយកាលពីសប្តាហ៍មុនទៅទៀត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ទិន្នន័យប្រមូលទូទាំងពិភពលោកបង្ហាញឥទ្ធិពល រវាង អូមីក្រុង និង ដែលតា
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


