ព័ត៌មានអន្ដរជាតិ
អាមេរិក-រុស្ស៊ី ប្រាប់ពេលរៀបចំកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងអាវុធ និងស្ថានភាពនៅ អ៊ុយក្រែន
ដោយដកស្រង់ប្រភពចេញពីសេតវិមាន ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា សហរដ្ឋអាមេរិក និងរុស្ស៊ីត្រៀមរៀបចំកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងអាវុធ និងស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ។
ចំណែកបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានឲ្យដឹងថា បន្ថែមពីលើនេះ កិច្ចប្រជុំរុស្ស៊ី-ណាតូ ត្រូវបានគេរំពឹងថានឹងធ្វើឡើងផងដែរនៅថ្ងៃទី១២ ខែមករា ។
គួររំឭកថា កាលពីថ្ងៃទី ១៧ ខែធ្នូ ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងអាមេរិក និងអង្គការណាតូស្តីពីការធានាសន្តិសុខ ។ សេចក្តីព្រាងឯកសារនេះ រួមមានសំណើមួយដើម្បីចៀសវាងការដាក់កាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី ជាកន្លែងដែលពួកគេអាចគំរាមកំហែងភាគីណាមួយចំពោះកិច្ចព្រមព្រៀងនេះ សំណើសម្រាប់អង្គការណាតូដើម្បីបញ្ឈប់ការពង្រីក និងការផ្តល់កម្លាំងណាមួយផ្សេងៗទៀតទៅក្នុងទឹកដីអ៊ុយក្រែន ។
កន្លងមកសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៊ីថា បានប្រមូលផ្តុំកងទ័ពយ៉ាងច្រើននៅតាមព្រំដែនជាមួយអ៊ុយក្រែន នៅក្នុងអ្វីដែលទីក្រុងគៀវអះអាងថា ជាការរៀបចំសម្រាប់ការឈ្លានពាន ខណៈរុស្ស៊ីឆ្លើយតបទៅវិញថា ពួកគេមានសេរីភាពក្នុងការផ្លាស់ទីកងកម្លាំងយោធាទៅគ្រប់ទីកន្លែងក្នុងទឹកដីខ្លួន ។
ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងគៀវកាន់តែយ៉ាប់យ៉ឺន ចំពេលដែលស្ថានការណ៍នៅតំបន់ Donbass បន្ទាប់ពីរដ្ឋប្រហារនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០១៤ ។ នៅខែមករា ឆ្នាំ ២០១៥ សភាអ៊ុយក្រែនបានអនុម័តសេចក្តីថ្លែងការណ៍មួយដែលហៅរុស្ស៊ីថាជា “ប្រទេសឈ្លានពាន” ។
ក្រោយមករុស្ស៊ីបានបដិសេធការចោទប្រកាន់របស់អ៊ុយក្រែន ហើយហៅថាមិនអាចទទួលយកបាន ។ ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនមែនជាភាគីនៃជម្លោះផ្ទៃក្នុងអ៊ុយក្រែនោះទេ ហើយឲ្យទីក្រុងគៀវ យកឈ្នះវិបត្តិនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួនវិញទៅ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លុយរាប់ពាន់លានដុល្លារត្រូវបានលួចពីមូលនិធិសង្គ្រោះកូវីដនៅ អាមេរិក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២៤ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore