ព័ត៌មានអន្ដរជាតិ
ឆ្លងកូវីដថ្មីជាប់កំណត់ត្រាជាសកលក្នុងពេល៧ថ្ងៃចុងក្រោយ
ការឆ្លងកូវីដ-១៩បានជាប់កំណត់ត្រាថ្មីខ្ពស់បំផុតទូទាំងពិភពលោកក្នុងរយៈពេល៧ថ្ងៃចុងក្រោយ។ នេះបើយោងតាមទិន្នន័យរបស់ទីភ្នាក់សារព័ត៌មាន Reuters បង្ហាញកាលពីថ្ងៃពុធម្សិលមិញ ខណៈវីរុសបំប្លែងខ្លួនថ្មី Omicron រាតត្បាតខ្លាំងគ្រប់គ្រងលែងបាន។

ជាមធ្យមមានករណីឆ្លងថ្មីស្ទើរតែ៩០ម៉ឺននាក់ត្រូវបានរកឃើញជារៀងរាល់ថ្ងៃជុំវិញពិភពលោកចន្លោះពីថ្ងៃទី២២ដល់២៨ ខែធ្នូ នៅពេលប្រទេសមួយចំនួនមានករណីឆ្លងថ្មីជាប់កំណត់ត្រាក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសនៅអឺរ៉ុបជាច្រើនទៀត។
ស្ទើរតែពីរឆ្នាំ បន្ទាប់ពីប្រទេសចិនរកឃើញបវីរុសកូរ៉ូណាលើកដំបូងនៅទីក្រុងអ៊ូហាន មេរោគឆ្លងរាតត្បាតដែលផ្លាស់ប្តូរជាប្រចាំនៅតែធ្វើឲ្យបំផ្លិចបំផ្លាញ បង្ខំឲ្យរដ្ឋាភិបាលជាច្រើនគិតឡើងពីការវិធានការទប់ស្កាត់ និងរបៀបធ្វើតេស្តថ្មី។
បើទោះជាមានការសិក្សាជាច្រើនបានលើកឡើងថា វីរុស Omicron ធូរស្រាលជាងវីរុសបំប្លែងខ្លួនមុនៗ ក៏ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃមនុស្សដែលធ្វើតេស្តរកឃើញវិជ្ជមានមានន័យថា មន្ទីរពេទ្យនៅតាមប្រទេសមួយចំនួននឹងកើនឡើងចំនួនអ្នកជំងឺ ខណៈអាជីវកម្មក៏វេទនាដែរ។
ប្រទេសបារាំង អង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ ក្រិក ស៊ីប និងម៉ាល់តាមានករណីឆ្លងជាប់កំណត់ត្រាថ្មីកាលពីថ្ងៃអង្គារ៍ ខណៈករណីឆ្លងប្រចាំថ្ងៃជាមធ្យមនៅសហរដ្ឋអាមេរិកបានជាប់កំណត់ត្រាថ្មីដល់ ២៥៨ ៣១២នាក់ក្នុងរយៈពេល៧ថ្ងៃចុងក្រោយ។ នេះបើយោងតាមការស្រង់ទិន្នន័យរបស់ Reuters កាលពីថ្ងៃពុធ។ ចំនួនឆ្លងខ្ពស់បំផុតជាមធ្យមរបស់អាមេរិកពីមុនគឺ ២៥០ ១៤១នាក់កាលពីដើមខែមករា ឆ្នាំ២០២១។

ករណីឆ្លងថ្មីនៅប្រទេសអូស្ត្រាលីឡើងដល់ជិត១៨៣០០នាក់កាលពីថ្ងៃពុធដែលច្រើនជាងមួយថ្ងៃមុនដែលមាន១១៣០០នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


